បង្កើតភាពងាយស្រួលក្នុងពាណិជ្ជកម្ម”ជាសំណូមពរធំនាបច្ចុប្បន្ន

(VOVWORLD) -នាព្រឹកថ្ងៃទី៤កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបន្តអញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែមិថុនា ដោយប្រមូលផ្តុំទៅលើការកសាងបែបបទ គោលនយោបាយ ច្បាប់។ 
បង្កើតភាពងាយស្រួលក្នុងពាណិជ្ជកម្ម”ជាសំណូមពរធំនាបច្ចុប្បន្ន - ảnh 1កិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែមិថុនា  

នាព្រឹកថ្ងៃទី៤កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបន្តអញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែមិថុនា ដោយប្រមូលផ្តុំទៅលើការកសាងបែបបទ គោលនយោបាយ ច្បាប់។ 

          ថ្លែងមតិនៅទីនេះ ស្ដីអំពីការកំណត់ក្នុងវិស័យដីធ្លី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “បង្កើតភាពងាយស្រួលក្នុងពាណិជ្ជកម្ម”ជាសំណូមពរធំមួយ នាបច្ចុប្បន្ន។ដូច្នេះ នាយករដ្ឋមន្ត្រី បានស្នើអោយគ្រប់ក្រសួង ស្ថាប័ន មិនបាននាំចេញលក្ខណះរារាំងក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងវិនិ យោគ។

          ស្ដីអំពីច្បាប់វិនិយោគសាធារណះ នាយករដ្ឋមន្ត្រីបានប្រគល់អោយក្រសួងផែនការនិងវិនិយោគ ម្ចាសការ រួមសហការជាមួយក្រសួងទាក់ទិននានា ដើម្បីពិនិត្យឡើងវិញ ខ្លឹមសារមួយចំនួន ហើយរាយការណ៍អំពីការជំពាក់ជំពិនចំពោះរដ្ឋាភិបាល មុនថ្ងៃទី៣០កក្កដា ដើម្បីជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋសភាពិនិត្យ និងកែសម្រួល។ 

          ក៏ក្នុងកិច្ចប្រជុំលើកនេះ រដ្ឋាភិបាលបានស្ដាប់ និងពិភាក្សាអំពីពង្រាងច្បាប់ការពារប្រទេសធ្វើវិសោធនកម្ម ពង្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ប្រវត្តិរូបគតិយុត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ