បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ផលិតផលត្រីប្រា ត្រីបាសារបស់វៀតណាមចូលទីផ្សារអូស្ត្រាលី

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី ទើបបានរៀបចំប្រកបដោយជោគជ័យ នូវការតាំងពិពណ៌ជំរុញការនាំចេញត្រីត្រា និងត្រីបាសា វៀតណាម ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី២០ខែធ្នូ នៅលើវេទិកាឌីជីថល។ 
បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ផលិតផលត្រីប្រា ត្រីបាសារបស់វៀតណាមចូលទីផ្សារអូស្ត្រាលី - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី រៀបសប្តាហ៍ផ្សព្វផ្សាយត្រីប្រានិងត្រីបាសានៅទីក្រុងមែលប៊ន (រដ្ឋVictoria)។ (រូបថត៖ Dieu Linh/Vietnam+)

ការតាំងពិព័រណ៌មានឈ្មោះថា "Viet Nam Pangasius Expo" បានផ្តល់ស្តង់លក់ទំនិញអនឡាញចំនួន ១០០ ដោយបានឧទេ្ទសនាមផលិតផលកែច្នៃ និងវេចខ្ចប់ស្រាប់ជាច្រើនប្រភេទ នៃការនាំចេញត្រីត្រានិងត្រីបាសារបស់ វៀតណាម ទៅកាន់អតិថិជនអូស្ត្រាលី។ នេះជាព្រឹត្តិការណ៍មួយ ក្នុងខ្សែសង្វាក់នៃសកម្មភាពនៃកម្មវិធីកសាងម៉ាកយីហោសម្រាប់ត្រីត្រានិងត្រីបាសារបស់វៀតណាមនៅប្រទេសអូស្ត្រាលី។ តាំងពិព័រណ៍នេះបានបង្កើតលក្ខខណ្ឌអំណោយផល និងជួយឧបត្ថម្ភដោយឥតគិតថ្លៃសម្រាប់អាជីវកម្មកសិកម្ម កែច្នៃ និងនាំចេញត្រីត្រានិងត្រីបាសាវៀតណាម បន្តពង្រឹងឋានៈរបស់ខ្លួន និងជំរុញការនាំចេញជលផលជាប្រៀបខ្លាំងទៅកាន់ទីផ្សារធំបំផុតនៅអូសេអានី។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ត្រីប្រានិងត្រីបាសាវៀតណាម តែងតែទទួលបានការពេញនិយមចូលចិត្តពីអតិថិជនអូស្ត្រាលី។ បច្ចុប្បន្ននេះ ទិន្នផលនៃប្រភេទត្រីរំអិលទាំងពីរនេះ ស្រូបយក៩៩% នៃចំណែកទីផ្សារនៅអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ