បង្កើនកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

(VOVWORLD) -ក្នុងរយៈពេលកន្លងទៅទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីវៀតណាមនិងរុស្ស៊ីមានជំហានរីកចំរើនយ៉ាងលោតផ្លោះហើយកាន់តែស៊ីជម្រៅនិងទូលាយពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះរួមមានវិស័យរក្សាសន្តិភាពនៃអង្គការសហ ប្រជាជាតិ (អ.ស.ប)។ នេះគឺជាការអះអាងរបស់ឧត្តមសេនីយ៍ឯក លោក Be Xuan Truong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនៅ ក្នុងជំនួបពិភាក្សា ជាមួយគណៈប្រតិភូក្រសួងការពារជាតិរុស្ស៊ីដឹកនាំដោយឧត្តមសេនីយ៍ទោ លោក Kuralenko Sergey Vasilievich មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី នាថ្ងៃទី ១៤ ខែមិថុនា។
បង្កើនកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1 ឧត្តមសេនីយ៍ឯក លោក Be Xuan Truong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមជួបពិភាក្សាជាមួយឧត្តមសេនីយ៍ទោ លោក Kuralenko Sergey Vasilievich មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី (រូបថត៖TTXVN)

លោក Be Xuan Truong បានស្នើឱ្យថានាពេលខាងមុខភាគីទាំងពីរបានបន្ត ជម្រុញការផ្លាស់ប្តូរគណៈប្រតិភូផ្នែកការពារជាតិគ្រប់ជាន់ថ្នាក់ ព្រមទាំងផ្លាស់ប្តូរ ព័ត៌មានបទពិសោធនិងជំនាញវិជ្ជាជីវៈក្នុងការក្សាសន្តិភាពនៃ អ.ស.ប តាមរយៈ ការហ្វឹកហ្វឺនរួម រៀបចំសិក្ខាសាលា សិក្សានិងផ្លាស់ប្តូរអ្នកជំនាញទៅវិញទៅមក ក៏ដូចជាគាំទ្រគ្នាក្នុងក្របខ័ណ្ឌនៅវេទិកាពហុភាគីផងដែរ។  

រីឯខ្លួនវិញ លោក Kuralenko Sergey Vasilievich បានអះអាងថា ក្រសួងការពារជាតិរុស្ស៊ីនឹងជួយឧបត្ថម្ភគាំទ្រវៀតណាមជាពិសេសសំរាប់ស្នងការរក្សាសន្តិភាពវៀតណាមដើម្បីអនុវត្តសកម្មភាពរក្សាសន្តិភាពនៅប្រតិភូ បេសកកម្មនៃអ.ស.ប ឲ្យបានសមស្រប និងប្រកបដោយប្រសិទ្ធិភាពផ3ងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ