បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហជីពវៀតណាមនិងសឹង្ហបុរី។

       VOV-នារសៀលថ្ងៃទី១៥សីហា នៅក្រុងហាណូយ ក្នុងពិធីជួបសន្ទនា​ជា មួយគណៈប្រតិភូជាន់ខ្ពស់មហាសន្និបាតសហជីពសឹង្ហបុរីដឹកនាំដោយ​លោក
Heng Chee How អគ្គលេខាធិការរងសហជីព រដ្ឋមន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធសហជីពទូទៅវៀតណាម ​Dang
Ngoc Tung បានចាត់ទុកថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Heng
Chee How បានរួមចំណែកបង្កើននិងជំរុញថែមទៀតទំនាក់ទំនង​សហប្រតិបត្តិការផ្សាភ្ជាប់ដ៏ល្អប្រសើររវាងអង្គការសហជីពនៃប្រទេសទាំង
ពីរ។ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម-សឹង្ហបុរីត្រូវបានបង្កើតជាផ្លូវការពី
ឆ្នាំ១៩៧៣ និងត្រូវបានលើកកំរិតក្លាយទៅជាទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ។
នាបច្ចុប្បន្ន​សឹង្ហបុរីជាវិនិយោគិនបរទេសធំទី៤នៅវៀតណាមលើវិស័យជាច្រើន ដូចជារុករកអាជីវកម្មប្រេងឧស្ម័ន កែច្នៃកសិ-រុក្ខា-ជលផល កសាងហេដ្ឋានរចនា
​សម្ព័ន្ធជា​ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ