បង្កើនកិច្ចសហប្រតិបត្តិការវៀតណាមនិងបារាំង

(VOV)_នាថ្ងៃទី១២ មិថុនា សន្និសីទសហប្រតិបត្តិការអាមជ្ឈការ ( កិច្ចសហប្រ
តិបត្តិការរវាងបណ្ដាតំបន់) វៀតណាម-បារាំង លើកទី៩ដោយប្រធានបទ÷ឆ្ពោះទៅ រូបសណ្ឋានថ្មីមួយ ស្ដី​​អំពី​ការអភិវឌ្ឍន៍÷ ការទទួលខុសត្រូវនិងឱកាសរបស់បណ្ដា
តំបន់ វៀតណាមនិងបារាំង ក៏ដូចជាដៃគូផ្សេងៗ នៅតំបន់ ត្រូវបានបិទនៅបារាំង 
ក្រោយរយះ​ពេល៤ថ្ងៃធ្វើការ។ សន្និសីទបានប្រមូលផ្តុំវិភាគ វាយតំលៃ ផ្លាស់ប្តូរបទ​ពិសោធន៍សហប្រតិបត្តិការ រវាងបណ្ដាតំបន់ បណ្ដាបញ្ហានៅសេសសល់ ​ផ្លាស់ប្តូរ
និង ស្រុះចិត្តគំនិតអំពីទិសដៅបង្កើនកិច្ចសហប្រតិតបត្តិការ…។ល។ ថ្លែងមតិជា
មួយមជ្ឈ ដ្ឋានសារព៏ត៍មាន អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui
Thanh Son បានអះអាងថា÷

          “ បណ្ដាខ្លឹមសារ ប្រធានបទ ដែលបានយកមកពិភាក្សានៅក្នុងសន្និ​សីទ​
លើកទី៩នេះ ដូចជា÷​អប់រំ រៀបចំនគរ បរិស្ថាន…ជាដើម ​សុទ្ធតែ​បំពេញ​រាល់តម្រូវ ការចាំបាច់របស់តំបន់ផ្សេងៗនៅវៀតណាម និងក៏សមស្របជា​មួយផលប្រយោ
ជន៍ របស់តំបន់នានារបស់បារាំង។”

បង្កើនកិច្ចសហប្រតិបត្តិការវៀតណាមនិងបារាំង - ảnh 1
សន្និសីទសហប្រតិបត្តិការអាមជ្ឈការវៀតណាម-បារាំង លើកទី៩(http://www.baodongnai.com.vn/)

          ឆ្លើយបទសម្ភាសន៍របស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមប្រចាំ
នៅបារាំងលោក Dominique Cap អភិបាលទីក្រុង Plougastel បានលើក​ឡើង
ទិសដៅថ្មី  ដើម្បីកិច្ចសហប្រតិបត្តិការអាមជ្ឈការប្រកបដោយមានប្រសិទ្ធិភាព
ជាង÷

          “ តាមខ្ញុំ ក្នុងដំណាក់កាលជាបន្ត យើង​ត្រូវយកចិត្តទុកដាក់ដល់គុណ​ភាពជាងបរិមាណក្នុងកិច្ចសហប្រតិបត្តិការ។​ទីពីរគឺ យើងត្រូវប្រមូលផ្តុំចូល​ក្នុង​គំរោងការណ៍នានារបស់តំបន់ បណ្ដាគំរោងការណ៍លើកកំពស់គុណភាព​ជីវភាពរស់នៅរបស់ប្រជាជន បរិស្ថាន សុវត្ថិភាពម្ហូបអាហារ…ជាដើម។”

          បញ្ចប់សន្និសីទ បណ្ដាតំបន់នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៧ ក្នុងបណ្ដាវិស័យ÷​សុខាភិបាល ​អប់រំ 
…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ