បង្កើនកិច្ចសហប្រតិបត្តិការវវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជា

(VOVWORLD) - នារសៀលថ្ងៃទី ២១ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជា។ រដ្ឋមន្ត្រីក្រសួង ព័ត៌មានកម្ពុជា លោក ខៀវ កញ្ញារិទ្ធ និងអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានធ្វើជាកសិណសក្សីពិធីនេះ។ ថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេង វៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖ 
បង្កើនកិច្ចសហប្រតិបត្តិការវវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជា - ảnh 1 បង្កើនកិច្ចសហប្រតិបត្តិការវវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជា

  (VOVWORLD) -នារសៀលថ្ងៃទី ២១ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជា។ រដ្ឋមន្ត្រីក្រសួង ព័ត៌មានកម្ពុជា លោក ខៀវ កញ្ញារិទ្ធ និងអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានធ្វើជាកសិណសក្សីពិធីនេះ។ ថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេង វៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖

        «ឆ្នាំ ២០១៧ យើងមានសកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍ឆ្នាំមិត្តភាពវៀតណាម កម្ពុជា។ រីឯ វិទ្យុសម្លេងវៀតណាមបានផ្សាយព័ត៌មានអត្ថបទសរសេររបស់ពាន់អំពីទំនាក់ ទំនងនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីកសាង ចំណងមិត្តភាពរវាងប្រទេសទាំងពីរតាមទិសប្រទេសជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យនិងយូរអង្វែង។ យើងខ្ញុំជឿជាក់ថា៖ បន្ទាប់ពីដំណើរទស្សន កិច្ចនៃរដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ទំនាក់ទំនងនៃប្រទេសទាំងពីរលើវិស័យ សារព័ត៌មាន ក្នុងនោះមានវិទ្យុសម្លេងវៀតណាមជាមួយប្រទេសកម្ពជានឹងទទួលបានការ បោះជំហានអភិវឌ្ឍន៍ថ្មី។»

        រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កញ្ញារិទ្ធ បានថ្លែងអំណរគុណ រដ្ឋាភិបាលវៀតណាមតាមរយៈវិទ្យុសម្លេងវៀតណាមនាពេលកន្លងទៅដែលបានជួយឧបត្ថម្ភ ផ្នែកផ្សាយសម្លេងរបស់កម្ពុជាអំពីការងារកសាងអភិវឌ្ឍន៍មូលដ្ឋានបច្ចេកទេសនិងការបណ្តុះ បណ្ដាលជួរអ្នកយកព័ត៌មានអ្នកនិពន្ធអ្នកបច្ចេកទេសសំដៅលើកកំពស់សមត្ថភាពគ្រប់ដណ្តប់រលកនិងគុណភាពបណ្ដាកម្មវិធីផ្សាយសម្លេងនិងទូរទស្សន៍។

        តាងនាមវិទ្យុសម្លេងវៀតណាម អគ្គនាយករង លោក Vu Hai និងអគ្គនាយកវិទ្យុសម្លេង ជាតិកម្ពុជា លោក Tauch Sareth បានចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងជាតិកម្ពុជាដំណាក់កាល ២០១៨-២០២០។នាស្ងាចថ្ងៃដដែល បានប្រារព្ធឡើពិធីគ្រល់គ្រឿងគ្រឿងឥស្សរិយយសរាជរដ្ឋាភិបាលកម្ពុជា សំរាប់បណ្ដាកម្មាភិបាលវិទ្យុសម្លេងគ្រប់ដំណាក់កាល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ