បង្កើនការជួបប្រាស្រ័យមិត្តភាព ពង្រឹងគ្រឹះស្ថានសង្គមរឹងមាំសមា្រប់ទំានាក់ទំនាក់ទំនង វៀតណាម - ចិន

(VOVWORLD) -នាល្ងាចថ្ងៃទី ៣ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមមិត្តភាពវៀតណាម- ចិន អាណត្តិទី ៦ (២០១៧ - ២០២០) ។
បង្កើនការជួបប្រាស្រ័យមិត្តភាព ពង្រឹងគ្រឹះស្ថានសង្គមរឹងមាំសមា្រប់ទំានាក់ទំនាក់ទំនង វៀតណាម - ចិន - ảnh 1បង្កើនការជួបប្រាស្រ័យមិត្តភាព ពង្រឹងគ្រឹះស្ថានសង្គមរឹងមាំសមា្រប់ទំានាក់ទំនាក់ទំនង វៀតណាម - ចិន 

នាល្ងាចថ្ងៃទី ៣ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមមិត្តភាពវៀតណាម- ចិន អាណត្តិទី ៦ (២០១៧ - ២០២០) ។ មហាសន្និបាតបានពិគ្រោះយោបល់ជ្រើសតាំងគណៈកម្មាធិការសមាគមអាណត្តិ ២០១៧ - ២០២០ ដោយមានសមាជិតចំនួន ៧០ នាក់។ លោក Nguyen Xuan Thang សមាជិកមជ្ឈឹមបក្ស នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណា - ចិនអាណត្តិ ២០១៧ - ២០២០។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះស្នាដៃសំខាន់ៗ ដែលសមាគមមិត្តភាពវៀតណាម- ចិន ទទួលបានក្នុងអាណត្តិ ២០១២- ២០១៧។ លោកស្នើឲ្យសមាគមមិត្តភាពវៀតណាម- ចិននាអាណត្តិ ២០១៧- ២០២០ នេះ គប្បីប្រមូលផ្ដុំដំណើរការកិច្ចការមួយចំនួនដូចជា៖ បង្កើនការផ្លាស់ប្ដូរមិត្តភាព ពង្រឹងគ្រឹះស្ថានសង្គមរឹងមាំសមា្រប់ទំានាក់ទំនាក់ទំនងវៀតណាម- ចិន ហើយរួមវិភាគទានយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

តាងនាមស្ថានទូតចិនប្រចាំនៅវៀតណាម សម្ព័នសមាគមមិត្តភាពទូទាំងប្រទេសចិន សម្ព័នសមាគមមិត្តភាពចិន វៀតណាមប្រចាំនៅ ប៉េកាំង ឯកអគ្គរដ្ឋទូត លោក Hong Xiaoyong  បានអះអាងថាស្ថានទូតចិនប្រចាំនៅវៀតណាមមានបំណងរួមសហការយ៉ាងជិតស្និទ្ធជាមួយសមាគមមិត្តភាព វៀតណាម - ចិន ដើម្បីពង្រីកស្មារតីច្នៃប្រឌិត ហើយបង្កើតស្ពានតភ្ជាប់ថ្មីសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ