បង្កើនការតភ្ជាប់រវាងបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេស

(VOVWORLD) -នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេស។
បង្កើនការតភ្ជាប់រវាងបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេស - ảnh 1 បង្កើនការតភ្ជាប់រវាងបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេស

នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេស។ នៅទីនេះ បណ្ដាតំណងបានលើកសំណើស្ដីពីការអភិវឌ្ឍន៍ឧស្សាហកម្ម IC វៀតណាមដើម្បីឲ្យទាន់ពេលវេលា និងឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ តាមនោះ ទិសដៅអភិវឌ្ឍន៍សក្ដានុភាព សមស្របនៃឧស្សាហកម្ម IC វៀតណាមគឺជាការប្រមូលផ្ដុំក្នុងការរចនា បណ្ដុះបណ្ដាលធនធានមនុស្សជាដើម។ លោកបានលើកច្បាស់ថា ឧស្សាហកម្ម IC និយាយដោយឡែក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិយាយរួមរបស់វៀតណាមជានិច្ចកាលត្រូវការរួមចំណែករបស់ អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលក្នុងនោះមានអ្នកវិទ្យាសាស្ត្រនៅឯបរទេស។ ដូច្នេះយើងគួប្បីបង្កើតឡើងបណ្ដាញតភ្ជាប់រវាងបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនៅឯបរទេស ជាមួយប្រភពអ្នកស្រាវជ្រាវក្នុងប្រទេសដើម្បីនាំចេញនូវគំរោងការណ៍ជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ