បង្កើនចំណងមិត្តភាពវៀតណាម-ចិន​តាមរយៈសកម្មភាពជួបប្រាស្រ័យយុវជន

បង្កើនចំណងមិត្តភាពវៀតណាម-ចិន​តាមរយៈសកម្មភាពជួបប្រាស្រ័យយុវជន - ảnh 1
មហោស្រពយុវជនមិត្តភាពវៀតណាម-ចិនលើកទី ២ (Image: VOV)

(VOVworld) - ការផ្តួតផ្តើមគំនិតមុនក៏ដូចជាក្រោយយូរអង្វែងរបស់វៀតណាមគឺ ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយចិន។ នេះគឺជាអាទិភាពជួរមុខក្នុងគោល
នយោបាយកិច្ចការបរទេសរបស់វៀតណាម។ ក្នុងក្របខ័ណ្ឌមហោស្រពយុវជន
មិត្តភាពវៀតណាម-ចិនលើកទី ២ ដែលកំពុងប្រព្រឹត្តទៅនៅខេត្ត Guangxi ចិន ថ្លែងមតិក្នុងជំនួបសន្ទនាជាមួយអនុប្រធានរដ្ឋចិន លោក Li Yuanchao នារសៀល
ថ្ងៃទី ២៥ វិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក
Nguyen Thien Nhan និងជាប្រធានគណៈប្រតិភូវៀតណាម បានចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការនិងការជួបប្រាស្រ័យយុវជនគឺជាស្ពានតភ្ជាប់ទំនាក់ទំនង
មិត្តភាពសហប្រតិបត្តិការប្រពៃណីរវាងប្រជាជននៃប្រទេស ទាំង ២ ។ ពីនោះ រួមចំណែងក្នុងការបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
លើគ្រប់វិស័យវៀតណាម-ចិនឲ្យខ្លាំងក្លាថែមទៀត។ រីឯខ្លួន វិញ អនុប្រធានរដ្ឋចិន
លោក Li Yuanchao បានអះអាងថា៖ មហោស្រពយុវជន ចិន-វៀតណាមគឺជាឱកាស
ល្អដើម្បីយុវជននៃប្រទេសទាំង​២ បន្តពង្រឹងនិងពង្រីក ទំនាក់ទំនងចិន-វៀតណាម ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំង ២។

នាថ្ងៃដ៏ដែល គណៈប្រតិភូវៀតណាមបានដាក់កម្រងផ្កានិងទៅទស្សនាមណ្ឌល កេរ្តិ៍តំណែលរស់នៅរបស់លោកប្រធានហូជីមិញនៅទីក្រុង Liuzhou ខេត្ត  Guangxi
ចិន។ ទន្ទឹមនឹងនោះ សកម្មភាពជួបប្រាស្រ័យដ៏សម្បូបែបជាច្រើន រវាងយុវជននៃ
ប្រទេសទាំង ២ ក៏ត្រូវបានរៀបចំឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ