បង្កើនដំណោះស្រាយដើម្បីការពារ ថែទាំកុមារដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ទើបតែបានចុះហត្ថលេខានិងចេញផ្សាយសារាចរណ៍របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការបង្កើនដំណោះស្រាយដើម្បីការពារ ថែទាំកុមារដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩។
បង្កើនដំណោះស្រាយដើម្បីការពារ ថែទាំកុមារដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ - ảnh 1ប្រគល់អំណោយជូនកុមារដែលមានស្ថានភាពលំបាកនៅស្រុក Binh Chanh ទីក្រុងហូជីមិញ។ (រូបថត៖ VNA)

សារាចរណ៍បានលើកច្បាស់ថា ដើម្បីជំនះលើផលវិបាកពីជម្ងឺកូវីដ-១៩ ទៅលើកុមារ ជាមួយនឹងទស្សនៈ ការពារឲ្យបានល្អបំផុត ទប់ស្កាត់ឲ្យបានអតិបរមា ផលប៉ះពាល់ដ៏អាក្រក់លើកុមារ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចត្រូវការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ស្នើឡើងគោលនយោបាយ ដំណោះស្រាយក្នុងការថែទាំ ការពារ ចិញ្ចឹមបីបាច់កុមារកំព្រានិយាយរួមនិងកុមារកំព្រាដោយសារផលប៉ះពាល់នៃជម្ងឺកូវីដ-១៩និយាយដោយឡែក ឲ្យបានត្រឹមត្រូវតាមបទបញ្ញត្តិនៃច្បាប់; ស្រាវជ្រាវ កសាងកម្មវិធីជំនះលើផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩លើកុមារ ដូចជាការថែទាំសុខភាពផ្លូវចិត្ត ថែទាំកុមារកំព្រា សំដៅធានាការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ បង្កើនការងារផ្សព្វផ្សាយដើម្បីពង្រីកតួនាទីរបស់សង្គមនិងសហគមន៍ក្នុងការការពារ ថែទាំកុមារ ជាពិសេសគឺកុមារដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩។

គណៈកម្មាធិការប្រជាជនបណ្ដាខេត្ត ក្រុងក្រោមឱវាទមជ្ឈឹមត្រូវណែនាំ ត្រួតពិនិត្យការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ចំពោះកុមារនៅមូលដ្ឋាន; រៀបចំការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកុមារឲ្យទាន់ពេលវេលា មានសុវត្ថិភាពនិងប្រសិទ្ធភាព ព្រមទាំងចលនា អំពាវនាវឲ្យបណ្ដាអង្គការ បុគ្គល និងអាជីវកម្ម ឧបត្ថម្ភប្រភពធនធានក្នុងការថែទាំ ចិញ្ចឹមបីបាច់កុមារ ជាពិសេសគឺកុមារកំព្រា កុមារដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ តាមបទបញ្ញត្តិនៃច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ