បង្កើនតួនាទីរបស់ឪពុកម្ដាយក្នុងការកសាងគោលនយោបាយការពារនិងថែទាំកុមារ


បង្កើនតួនាទីរបស់ឪពុកម្ដាយក្នុងការកសាងគោលនយោបាយការពារនិងថែទាំកុមារ - ảnh 1
លោកស្រី Nguyen Thi Tuyet Mai ប្រធានគណៈកម្មការគ្រួសារសង្គមសម្ព័ន្ធសមាគមនារីវៀតណាម (citinews.net)


        Vovworld-ដើម្បីជួយជ្រោមជ្រែងខែសកម្មភាពដើម្បីកុមារ២០១៥ ដោយ
​ប្រធានបទ ផ្ទៀងស្ដាប់កុមារនិយាយ នាព្រឹកថ្ងៃទី១៨មិថុនានៅក្រុងហាណូយ បាន
​ប្រព្រឹត្ត​ទៅសិក្ខាសាលាសិទ្ធិចូលរួមរបស់កុមារក្នុងគ្រួសារនិងតួនាទីរបស់​ឪពុក
ម្ដាយ។ ដំណាង​ជាច្រើនបានចាត់ទុកថា ត្រូវកសាងកម្មវិធីជំរុញសិទ្ធិចូលរួម​របស់
កុមារក្នុង​គ្រួសារ​ក៏ដូចជាកសាងឯកសារបង្កើតរបៀងគតិយុត្តិ បង្ក​លក្ខណៈ​ងាយ
ស្រួលដើម្បី​បង្កើន​ទំនាក់ទំនងក្នុងគ្រួសារ។ លោកស្រី Nguyen Thi Tuyet Mai ប្រធាន
គណៈ​កម្មការ​គ្រួសារសង្គមសម្ព័ន្ធសមាគមនារីវៀតណាមបានចាត់​ទុក​ថា៖

   “ឪពុកម្ដាយនិងគ្រួសារមានតួនាទីសំខាន់ក្នុងការជំរុញសិទ្ធិចូលរួមរបស់កុមារក្នុង
គ្រួសារ​ជួយទប់ស្កាត់ដោះស្រាយជំលោះ អំពើហឹង្សាក្នុងគ្រួសារនិងរកឃើញ
​ដំណោះស្រាយជំរុញការយល់ដឹងរបស់កុមារជាកត្តាសំខាន់រួមជាមួយសមាជិក
ផ្សេងៗកសាងសុភមង្គលគ្រួសារ។ តាមរយៈនោះស្ថាប័នអង្គការត្រូវបង្កើនថែម
​ទៀត​តួនាទី​របស់​ឪពុកម្ដាយក្នុងការកសាងគោលនយោបាយជ្រៀតជ្រែកការពារ​
ថែទាំកុមារនា​ពេល​ខាងមុខសំដៅនាំមកអ្វីៗល្អបំផុតសំរាប់កុមារនាបច្ចុប្បន្ននិងនា
អនាគត៕”   

ប្រតិកម្មទៅវិញ

ផ្សេងៗ