បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ

(VOVWORLD) -នារសៀលថ្ងៃទី១០សីហា នៅការិយាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ ឡាវ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈឺម រណៈសិរ្សមាតុភូមិវៀត ណាមដឹកនាំដោយលោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹម រណៈសិរ្សមាតុភូមិវៀតណាម
បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ - ảnh 1អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith  

នារសៀលថ្ងៃទី១០សីហា នៅការិយាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈឺម រណៈសិរ្សមាតុភូមិវៀតណាមដឹកនាំដោយលោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹម រណៈសិរ្សមាតុភូមិវៀតណាម ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ សីហាឆ្នាំ២០១៧។ នៅក្នុងជំនួបនេះ ជូនដំណឹងចំពោះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith ស្ដីអំពីលទ្ធផលនៃជំនួបធ្វើការជាមួយប្រធានរណៈសិរ្សឡាវ កសាងប្រទេសជាតិ លោក Xaysomphone Phomvihane មុននេះ លោក Tran Thanh Man បានអោយដឹងថា៖ ក្នុងរយៈពេលកន្លងទៅ មជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម និងរណៈសិរ្សឡាវកសាងប្រទេសជាតិ បានសហប្រតិបត្តិការជិតស្និទ្ធជានិច្ច ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងស្ថាប័នទាំងពីរត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ នាពេលខាងមុខនេះ ស្ថាប័នទាំងពីរនឹងបន្តបង្កើនជំនួបប្រាស្រ័យ សហប្រតិបត្តិការ អនុវត្តជោគជ័យរាល់ផែនការរួម ក្នុងដំណាក់កាលពីឆ្នាំ ២០១៧-២០២០។ ទន្ទឹមនឹងនោះ លោកក៏បានសម្ដែងគោលបំណងថា៖ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith បន្តយកចិត្តទុកដាក់ បង្កលក្ខណះសំរាប់រណៈសិរ្សឡាវកសាងប្រទេសជាតិ បង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ ជាមួយគណៈកម្មាធិការមជ្ឈឹម រណៈសិរ្សមាតុភូមិវៀតណាម។

          អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith  បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រវាងស្ថាប័នរណៈសិរ្សនៃប្រទេសទាំងពីរ វៀតណាម-ឡាវ នាពេលកន្លងទៅ អះអាងនូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នទាំងពីរនឹងរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើនទំនាក់ទំនងមិត្តភាព ជាប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ