បង្កើនអាត្រានារីចូលរួមរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

បង្កើនអាត្រានារីចូលរួមរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1
អាត្រាសមាជិការក្នុងរដ្ឋសភាវៀតណាមនីតិកាលទី១៣គឺ២៤%

(VOVworld) - នាព្រឹកថ្ងៃទី៦ វិច្ចិកា នៅរដ្ឋធានីហាណូយរបស់វៀតណាមបានប្រព្រឹ
ត្តទៅសិក្ខាសាលាសំដៅចែករំលែកបទពិសោធន៍ក្នុងការជំរុញការចូលរួមរបស់នារី
ក្នុងរដ្ឋសភានិង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តី
ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Nguyen Trong Dam
បានឲ្យដឹងថា ការបង្កើនអាត្រានារីក្នុងស្ថាប័នដោយប្រជាជនជ្រើស តាំងគឺជាគោល
ដៅសំខាន់ពិសេសក្នុងគោលដៅបង្កើនការចូលរួមរបស់នារីក្នុង មុខតំណែងគ្រប់
គ្រង​ ដឹកនាំ សំដៅកាត់បន្ថយជាបណ្ដើរៗនូវគំលាតភេទលើ វិស័យនយោបាយ។
លោក Nguyen Trong Dam បានឲ្យដឹងថែមទៀតថា៖
“ខំប្រឹងប្រែងសំរេចបានគោលដៅសមភាពភេទពិតជាដំណើរការយូរអង្វែងមួយ
ហើយទាមទារឲ្យយើងត្រូវខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការចេញផ្សាយ
និងអនុវត្តន៍គោលនយោបាយក៏ដូចជាស្វែងរកយន្តការសមស្របនានាដើម្បីនារី
និងកុមារីបានចូលរួមនិងទទួលផលប្រយោជន៍ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ក្នុង
នោះមានការដែលនារីត្រូវបានជ្រើសតាំងឲ្យកាន់តំណែងមានលក្ខណៈសំរេច
កំណត់ដើម្បីពង្រីកនូវតួនាទីរបស់ខ្លួនក្នុងសង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ