បង្កើនឱកាសសម្រាប់​កិច្ច​សហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងបណ្តា​ប្រទេស

(VOVWORLD) - ដោយមានការចូលរួមពីសហគ្រាសការពារជាតិជាង ២៤០ មកពីប្រទេសជាច្រើន ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩-២២ ខែធ្នូ នៅអាកាសយានដ្ឋាន Gia Lam (ទីក្រុងហាណូយ) បានបង្ហាញពីកិត្យានុភាពនិងការទាក់ទាញកាន់តែខ្ពស់នៃឧស្សាហកម្មការពារជាតិវៀតណាម ជាមួយដៃគូការពារជាតិសំខាន់ៗនៅលើពិភពលោក។
បង្កើនឱកាសសម្រាប់​កិច្ច​សហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងបណ្តា​ប្រទេស - ảnh 1សហគ្រាសការពារជាតិជាង ៤០ មកពីប្រទេសជាច្រើនបានចូលរួមក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។ រូបថត៖ VGP/Nhat Bac

ចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ មានវត្តមានសាជីវកម្មឧស្សាហកម្មការពារជាតិឈានមុខគេ ដូចជា៖ Boeing និង Lockheed Martin (សហរដ្ឋអាមេរិក); សាជីវកម្មនាំចេញអាវុធ Rosoboroexport, Almaz-Antey (រុស្ស៊ី); Airbus (អឺរ៉ុប); សាជីវកម្មឧស្សាហកម្មភាគខាងជើងប្រទេសចិន (Norinco)។ ជាពិសេស ប្រទេសមួយចំនួន (អង់គ្លេស អាមេរិក ឥណ្ឌា ទួរគី អ៊ីរ៉ង់ សាធារណរដ្ឋឆេក...) បានដំឡើងស្តង់ពិព័រណ៍របស់ប្រទេសខ្លួន ដោយដាក់តាំងបង្ហាញសព្វាវុធនិងបច្ចេកវិទ្យាការពារជាតិទំនើបៗ។ កន្លែងតាំងពិព័រណ៍មានផ្ទៃដី ១៥.០០០ម៉ែត្រការ៉ែនៅក្នុងផ្ទះ និងចំនួនជាង ២០.០០០ម៉ែត្រការ៉ែនៅកណ្តាលវាល ដាក់តាំងបង្ហាញសព្វាវុធរាប់រយប្រភេទ ក្នុងក្របខណ្ឌរបស់កងទ័ពប្រជាជនវៀតណាម ក៏ដូចជាឧបករណ៍យោធារបស់ប្រទេសមួយចំនួនផងដែរ។

បង្កើនឱកាសសម្រាប់​កិច្ច​សហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងបណ្តា​ប្រទេស - ảnh 2នាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានទស្សនាស្តង់តាំងបង្ហាញផលិតផលនៅឯពិព័រណ៍។ រូបថត៖ VGP/Nhat Bac

មានវត្តមានដោយផ្ទាល់នៅស្តង់ពិព័រណ៍នៅព្រឹកថ្ងៃទី ១៩ ធ្នូ ដើម្បីឧទ្ទេសនាមនិងណែនាំដល់អ្នកទស្សនារាប់រយនាក់ លោក Stepan Skorepa នាយកផ្នែកអាជីវកម្មរបស់ Ceska Zbrojovska(CZ) ជាសាជីវកម្មសព្វាវុធមកពីសាធារណរដ្ឋឆែកបានឲ្យដឹងថា៖ “តាមទស្សនៈប្រវត្តិសាស្ត្រ យើងមានវត្តមាននិងផ្តល់អាវុធនៅវៀតណាម ចាប់តាំងពី ៥០ ឆ្នាំមុនមក យើងជឿជាក់លើទំនាក់ទំនងភាពជាដៃគូរវាងកងទ័ពនិងប្រជាជនវៀតណាម ជាមួយ CZ ហើយយើងទន្ទឹងរង់ចាំការបង្កើនសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ