បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស់អាល្លឺម៉ង់វិនិយោគនៅវៀតណាម

(VOVWORLD) -វៀតណាមម្ចាស់ការបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអាល្លឺម៉ង់សហប្រតិបត្តិការវិនិយោគជាមួយសហគ្រាស់នៅមូលដ្ឋានលើច្រើនវិស័យដូចជា៖ វប្បធម៌ អប់រំ បរិស្ថានជាដើម។ 
បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស់អាល្លឺម៉ង់វិនិយោគនៅវៀតណាម - ảnh 1

បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស់អាល្លឺម៉ង់វិនិយោគនៅវៀតណាម (Hồng Phúc)

នេះគឺជាមតិរបស់លោក  Nguyen Hoang Long  ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការបរទេសវៀតណាម នៅក្នុងកិច្ចសន្ទនា "ជួបជុំជាមួយអាល្លឺម៉ង់ឆ្នាំ ២០១៧" ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១២ ឧសភា នៅទីក្រុងហូជីមិញ។ តាមលោក Nguyen Hoang Long ថា  សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប ព្រមទាំងជាច្រកទ្វារសំខាន់ដើម្បីដឹកជញ្ជូនទំនិញវៀតណាម ទៅកាន់អឺរ៉ុប។ ជាច្រើនឆ្នាំកន្លងទៅនោះ សហគ្រាស់អាល្លឺម៉ង់បានសម្តែងការយកចិត្តទុកដាក់លើការវិនិយោគ ហើយបានអនុវត្តនូវគម្រោងការណ៍ជាច្រើននៅតាមខេត្តនិងក្រុងរបស់វៀតណាម ដែលក្នុងនោះមានខេត្តក្រុងចំនួន ៥ ដូចជា៖ ទីក្រុងហូជីមិញ Da Nang ខេត្ត Dong Nai Long An និង Binh Duong។

នៅក្នុងកិច្ចចរចានេះ ដំណាងសហគ្រាសអាឡឺម៉ង់បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះដំណើរការ បែបបទអនុវត្តគម្រោងការណ៍វិនិយោគនៅវៀតណាម ក៏ដូចជាស្វែងរកឱកាស ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ រីឯខ្លួនវិញ តំណាងនៃខេត្តក្រុងទាំង ៥ ដែលកំពុងទាក់ទាញទុនវិនិយោគរបស់សហគ្រាសអាឡឺម៉ង់នោះបានផ្គត់ផ្គង់ព័ត៌មានសំខាន់ៗស្ដីពីកំណែទម្រង់នីតិវិធីរដ្ឋបាល បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសនៅក្នុងនិងក្រៅប្រទេសចូលមកវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ