បោះឆ្នោតប្រធានាធិបតីក្រូអាត

បោះឆ្នោតប្រធានាធិបតីក្រូអាត - ảnh 1
អ្នកបោះឆ្នោតក្រូអាត បានទៅបោះឆ្នោតជ្រើសតាំងប្រធានាធិបតី

(VOV)_នាថ្ងៃទី២៨​ធ្នូ អ្នកបោះឆ្នោតក្រូអាត បានទៅបោះឆ្នោតជ្រើស​តាំងប្រ
ធានាធិបតី ក្នុងអាណត្តិ៥ឆ្នាំខាងមុខនេះ។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុង
ដំណាក់កាលដែលខឿនសេដ្ឋកិច្ចក្រូអាតត្រូវវិបត្តិយ៉ាងធ្ងន់​ធ្ងរ ហើយត្រូវបានចាត់
ទុកជាខឿនសេដ្ឋកិច្ចអន់ខ្សោយបំផុត ក្នុង EU ។ មានបេក្ខជនចំនួន៤រូប គឺប្រធា
នាធិបតី Ivo Josipovic របស់គណបក្ស​ប្រជាធិបតេយ្យ ​សង្គមកិច្ច ដំណាងគណ
បក្សសហគមន៍ប្រជាធិបតេយ្យ​ប្រឆាំង Kolinda Grabar Kitarovic ដំណាងសម្ព័ន្ធ
ភាពដើម្បីក្រូអាត Milan Kujundzic និងអ្នកនយោបាយសេរី Ivan Vilibor Sincic ។ 
តាមការស្ទង់មតិ​មុនការបោះឆ្នោត បានសរអោយឃើញថា៖  ប្រធានាធិបតី Ivo
Josipovic​ ទទួលបានសម្លេងគាំទ្រចំនួន៤៦% របស់អ្នកបោះឆ្នោតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ