បញ្ហា Brexit៖ ទទួលបានការរីកចម្រើនក្នុងកិច្ចចរចារប៉ុន្តែមិនទាន់គ្រប់គ្រាន់ដើម្បីឈានទៅដំណាក់កាលទី២

(VOVWORLD) - នាថ្ងៃទី២៨ កញ្ញា ក្នុងសន្និសីទកាសែតបញ្ចប់វង់ចរចារលើកទី៤ ស្ដីពីបញ្ហា Brexit នោះ ប្រធានក្រុមចរចាររបស់អង់គ្លេសនិង EU ឲ្យដឹងថា ភាគី ទាំង២ទទួលបានការរីកចម្រើនក្នុងបញ្ហាសំខាន់ៗ ប៉ុន្តែវាមិនទាន់ជាការរីកចម្រើន ដ៏គ្រប់គ្រាន់ តាមសំណូមពររបស់ EU ដើម្បីអាចឈានទៅដំណាក់កាលជាបន្ត។ 
បញ្ហា Brexit៖ ទទួលបានការរីកចម្រើនក្នុងកិច្ចចរចារប៉ុន្តែមិនទាន់គ្រប់គ្រាន់ដើម្បីឈានទៅដំណាក់កាលទី២ - ảnh 1 ប្រធានក្រុមចរចារនៃភាគីទាំង២ក្នុងសន្និសីទកាសែតនាថ្ងៃទី២៥ កញ្ញា (រូបថត៖ AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៨ កញ្ញា ក្នុងសន្និសីទកាសែតបញ្ចប់វង់ចរចារលើកទី៤ ស្ដីពីបញ្ហា Brexit នោះ ប្រធានក្រុមចរចាររបស់អង់គ្លេសនិង EU ឲ្យដឹងថា ភាគី ទាំង២ទទួលបានការរីកចម្រើនក្នុងបញ្ហាសំខាន់ៗ ប៉ុន្តែវាមិនទាន់ជាការរីកចម្រើន ដ៏គ្រប់គ្រាន់ តាមសំណូមពររបស់ EU ដើម្បីអាចឈានទៅដំណាក់កាលជាបន្ត។ ប្រធានក្រុមចរចារ EU លោក Michel Barnier វាយតំលៃថា កម្លាំងចលករថ្មីត្រូវ បានបើកចេញនៅវង់ចរចារលើកទី៤នេះ ក្រោយពីបទសន្ទរកថាដែលត្រូវបាន នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ថ្លែងកាលពីថ្ងៃទី២២ កញ្ញា កន្លងទៅ។ លោក Barnier សង្កត់ធ្ងន់ថា បើទោះបីជា EU យល់ច្បាស់ថែមទៀត អំពីខ្លឹមសារនានាដែលលោកស្រី May និយាយដល់ ប៉ុន្តែភាគីទាំង២នៅមាន ការងារជាច្រើនដែលត្រូវធ្វើដែរ។

        រីឯខ្លួនវិញ ប្រធានក្រុមចរចារអង់គ្លេសលោក David Davis ឲ្យដឹងថា ភាគី ទាំង២ទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវង់ចរចារនេះដូចជាបញ្ហា សិទ្ធិពលរដ្ឋ បញ្ហាព្រំដែនជាប់ជាមួយ អៀឡង់និងការរួមវិភាគទានខាងហិរញ្ញវត្ថុ របស់អង់គ្លេសសំរាប់ EU នៅពេលប្រទេសនេះចាកចេញពីផ្ទះរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ