បញ្ហា Brexit៖ ធនាគារកណ្កាលអង់គ្លេសព្រមាន គ្រោះអាសន្នថាមិនទទួលបានកិច្ចព្រមព្រៀងណាមួយ

(VOVWORLD) -ឆ្លើយសម្ភាសជាមួយវិទ្យុសម្លេង BBC ទេសាភិបាលកណ្ដាលអង់គ្លេសលោក Mark Carney បានចាត់ទុកថា មានលទ្ធភាពតិចតួចណាស់ ដែលកើតឡើងករណីមិនទទួលបានកិច្ចព្រមព្រៀងស្ដីពីការចាកចេញពី EU របស់អង់គ្លេស។ 

នាថ្ងៃទី ២ សីហា ទេសាភិបាលកណ្ដាលអង់គ្លេស(BoE) លោក Mark Carney បានព្រមានអំពីគ្រោះអាសន្នខ្ពស់ និងគួរឲ្យព្រួយបារម្ភថា អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយអំពីបញ្ហានេះឡើយ។ ឆ្លើយសម្ភាសជាមួយវិទ្យុសម្លេង BBC ទេសាភិបាលកណ្ដាលអង់គ្លេសលោក Mark Carney បានចាត់ទុកថា មានលទ្ធភាពតិចតួចណាស់ ដែលកើតឡើងករណីមិនទទួលបានកិច្ចព្រមព្រៀងស្ដីពីការចាកចេញពី EU របស់អង់គ្លេស។ លោករូបនេះបានសង្កត់ធ្ងន់ថា នឹងមានការព្រួយបារម្ភបន្ថែមទៀតក្នុងករណីដែលប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយ។ លើសពីនេះទៀតទៅ ប្រសិនបើគ្មានកិច្ចព្រមព្រៀង Brexit នោះ គឺមានន័យថាពាណិជ្ជកម្មនឹងត្រូវផ្អាក ព្រមទាំងជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ច និងបង្កើនតម្លៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ