បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសមានជំនឿជាក់ទទួលបានការព្រមព្រៀងជាមួយ EU

(VOVWORLD) -នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី  Theresa May មានជំនឿជាក់ថា នឹងទទួលបានការព្រមព្រៀងអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប៉ុន្តែទីក្រុងឡុងក៏បានត្រៀមខ្លួនជាស្រេចចំពោះគ្រោះអាសន្នដែលមិនទទួលបានការព្រមព្រៀង "លែងលះ" ។ 
បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសមានជំនឿជាក់ទទួលបានការព្រមព្រៀងជាមួយ EU - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី  Theresa May 

នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី  Theresa May មានជំនឿជាក់ថា នឹងទទួលបានការព្រមព្រៀងអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប៉ុន្តែទីក្រុងឡុងក៏បានត្រៀមខ្លួនជាស្រេចចំពោះគ្រោះអាសន្នដែលមិនទទួលបានការព្រមព្រៀង "លែងលះ" ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ១៧ កញ្ញា អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា អង់គ្លេសនិង EU កំពុងដំណើរការទៅមុខ ហើយអាចទទួលបានការព្រមព្រៀងនាពេលខាងមុខ។

នាថ្ងៃដដែល លោក Michel Barnier ប្រធានគណៈប្រតិភូចរចានៃ សហភាពអឺរ៉ុប (EU) ទទួលបន្ទុកអង់គ្លេសចាកចេញពី EU បានចាត់ទុកថា ភាគីទាំងពីរអាចទទួលបានការព្រមព្រៀង "លែងលះ" ប្រសិនបូរណភាពនៃទីផ្សាររួមអឺរ៉ុបត្រូវបានធានា។ តាមគម្រោង ប្រធានគណៈប្រតិភូចរចា EU នឹងជូនដំណឹងទៅកាន់រដ្ឋមន្ត្រីនៃប្រទេសជាសមាជិក EU ទាំង ២៧ រូបអំពីដំណើការចរចា Brexit នាថ្ងៃទី ១៨ ខែកញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ