បញ្ហា Brexit៖ រដ្ឋសភាអង់គ្លេសព្រមានកិច្ចព្រមព្រៀង Brexit ​នឹង​កាត់បន្ថយ​ភាពប្រកួត​ប្រជែងរបស់សហគ្រាស

(VOVWORLD) -លោកស្រី Rachel Reeves ប្រធានគណៈកម្មការយុទ្ធសាស្ដ្រឧស្សាហកម្ម ថាមពល និងអាជីវកម្មរបស់អង់គ្លេសបានឲ្យដឹងថា សហគ្រាសនានាសុទ្ធតែចាត់ទុកថា កិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May នឹងកាត់បន្ថយលទ្ធភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក បើប្រៀបធៀបនឹងពេលដែលអង់គ្លេសជាសមាជិកភាពពន្ធគយ និងទីផ្សាររួម EU។
បញ្ហា Brexit៖ រដ្ឋសភាអង់គ្លេសព្រមានកិច្ចព្រមព្រៀង Brexit ​នឹង​កាត់បន្ថយ​ភាពប្រកួត​ប្រជែងរបស់សហគ្រាស - ảnh 1 ទង់សហភាពអឺរ៉ុប (នៅលើ) និងអង់គ្លេសនៅខាងក្រៅអាគារអង់គ្លេសនៅក្នុងទីក្រុងឡុងដ៍។ (រូបថតៈ AFP / VNA) ។

នាថ្ងៃទី ១០ ខែធ្នូ គណកម្មការយុទ្ធសាស្ដ្រឧស្សាហកម្ម ថាមពល និង អាជីវកម្មចំណុះសភាជាន់ទាបអង់គ្លេសបានព្រមានថា កិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ជាមួយសហភាពអឺរ៉ុប (EU) នឹងធ្វើឲ្យសហគ្រាសអង់គ្លេសមានកម្លាំងប្រកួតប្រជែងខ្សោយជាង បើប្រៀបធៀបនឹងពេលដែលអង់គ្លេសជាសមាជិក EU។របាយការណ៍របស់គណៈកម្មាការនេះបានដកស្រង់ប្រតិកម្មរបស់សហគ្រាសអង់គ្លេសលើវិស័យ
អាកាសចរណ៍ ស្វ័យប្រវត្តិ កែច្នៃចំណីអាហារ ភេសជ្ជៈនិងថ្នាំឱសថចំពោះ កិច្ចព្រមព្រៀង " ដកខ្លួនចេញពី EU និងសេចក្ដីប្រកាសនយោបាយអំពីទំនាក់ទំនងរវាងអង់គ្លេស និង EU នាពេលអនាគត ដែលកំពុងបានលើកយកមកពិភាក្សានៅសភាជាន់ទាប។

លោកស្រី Rachel Reeves ប្រធានគណៈកម្មការយុទ្ធសាស្ដ្រឧស្សាហកម្ម ថាមពល និងអាជីវកម្មរបស់អង់គ្លេសបានឲ្យដឹងថា សហគ្រាសនានាសុទ្ធតែចាត់ទុកថា កិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May នឹងកាត់បន្ថយលទ្ធភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក បើប្រៀបធៀបនឹងពេលដែលអង់គ្លេសជាសមាជិកភាពពន្ធគយ និងទីផ្សាររួម EU។ តាមលោកស្រី Reeves ថាសហគ្រាសនានាត្រូវការភាពច្បាស់លាស់ ហើយមានគោលបំណងជៀសវាង សេនារីយោ Brexit "ដ៏រឹង"។ លោកស្រីក៏បានវាយតម្លៃថា កិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May មានខ្លឹមសារ "ស្រពិចស្រពិល" ចំពោះសហគមន៍សហគ្រាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ