បញ្ហា Brexit៖ អង់គ្លេសប្រកាសមិនដាក់ចេញដំណោះស្រាយ “តាម​ពេលវេលា​កំណត់ដ៏តឹងរឹង”ឡើយ

(VOVWORLD) - សេចក្ដីប្រកាសពោលខាងលើត្រូវបានរដ្ឋា ភិបាលអង់គ្លេសដាក់ចេញ ប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្រ្តីហ្វាំងឡង់លោក Antti Rinne បានចាត់ទុកថា ទីក្រុង ឡុងត្រូវផ្តល់សំណើរជាក់ស្តែងជាលាយលក្ខណ៍អក្សរនាខែកញ្ញានេះ។
បញ្ហា Brexit៖ អង់គ្លេសប្រកាសមិនដាក់ចេញដំណោះស្រាយ “តាម​ពេលវេលា​កំណត់ដ៏តឹងរឹង”ឡើយ - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson (ខាងឆ្វេង) បានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប Jean-Claude Juncker (ខាងស្តាំ) នៅប្រទេសលុចសំបួកាលពីថ្ងៃទី ១៦ ខែកញ្ញា (រូបថត៖ VNA )

នាថ្ងៃទី ១៩ ខែកញ្ញា រដ្ឋាភិបាលអង់គ្លេសបានប្រកាសថាទីក្រុងឡុងដ៍នឹងដាក់ចេញរាល់ដំណោះស្រាយស្ដីពីបញ្ហា ដែលប្រទេសនេះចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប៉ុន្តែមិនប្រតិបត្តិ“តាមពេលវេលាកំណត់”ឡើយ។ សេចក្ដីប្រកាសដូចដែលបានពោលខាងលើត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ចេញ ប៉ុន្មានម៉ោងបន្ទាប់ ពីនាយករដ្ឋមន្រ្តីហ្វាំងឡង់លោក Antti Rinne បានចាត់ទុកថា ទីក្រុងឡុងត្រូវផ្តល់សំណើរជាក់ស្តែងជាលាយលក្ខណ៍អក្សរនាខែកញ្ញានេះ។

ទាក់ទិននឹងបញ្ហានេះ នាថ្ងៃទី ១៩ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) បានអះអាងថា គ្មានកាលបរិច្ឆេទ យ៉ាងច្បាស់លាស់ឡើយ អំពីពេលវេលាដែលអង់គ្លេសចាំបាច់ត្រូវលើកសំណើរជាផ្លូវការ សំដៅ បំបែកភាពជាប់គាំងនៅក្នុងដំណើរការ Brexit។ ទោះជាយ៉ាងណាក៏ដោយ EC បានសង្កត់ធ្ងន់ថា ពេលវេលាកំណត់នេះចាំបាច់ត្រូវប្រកាសនៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់ របស់ EU ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧-១៨ ខែតុលាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ