បញ្ហា Brexit៖ អង់គ្លេសពិចារណាអំពីរូបសណ្ឋានគយទីបីជាមួយ EU

(VOVWORLD) -រដ្ឋាភិបាលអង់គ្លេសបានរៀបរៀងរូបសណ្ឋានទីបីអំពីកិច្ចព្រមព្រៀងគយរវាងអង់គ្លេសនិងសហភាពអឺរ៉ុប (EU)បន្ទាប់ពី អង់គ្លេស ចាកចេញពីសម្ព័ន្ធភាពនេះ ឬហោះថា Brexit ហើយខ្លឹមសារនេះគ្រោងនឹងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអង់គ្លេស ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៦ កក្កដាខាងមុខ។
បញ្ហា Brexit៖ អង់គ្លេសពិចារណាអំពីរូបសណ្ឋានគយទីបីជាមួយ EU - ảnh 1កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងឡុងប្រទេសអង់គ្លេសនាថ្ងៃទី 9 ខែមករា (រូបថត: AFP / TTXVN) 

រាល់ព័ត៌មានលម្អិតដែលទាក់ទិននិងរូបសណ្ឋានទី ៣ នេះ មិនទាន់ត្រូវបាន ប្រកាសឡើយ ប៉ុន្តែត្រូវបានចាត់ទុកថា នឹងមានភាពខុសប្លែក ប្រើប្រៀបនឹងរូបសណ្ឋានទាំងពីរលើក ដែលបានលើកឡើងមុននេះ។ រូបសណ្ឋានទី ១ គឺ
អង់គ្លេសនិងសហភាពអឺរ៉ុបរក្សាភាពជាដៃគូផ្នែកគយ ។ ទន្ទឹមនឹងនោះ រូបសណ្ឋាណគយទី ២ គឺផ្អែកទៅលើដំណោះស្រាយបច្ចេកវិទ្យាថ្មីដើម្បីលុបបំបាត់បែបបទគយដែលមិនចាំបាច់ ប៉ុន្តែដំណោះស្រាយនេះត្រូវបានគេចាត់ទុកថាមិនច្បាស់លាស់និងស្មុគស្មាញ។ ដូច្នេះដំណោះស្រាយទីបីពោលខាងលើ គឺគឺស្ថិតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្រ្តី លោកស្រី  Theresa May សំដៅបំបែកភាពជាប់គាំងក្នុងដំណើរការចរចា Brexit ក៏ដូចជា បើកចេញចក្ខុវិស័យមួយសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាង អង់គ្លេសនិង EU មុនពេលប្រកាស "សៀវភៅស" ស្តីពី Brexit នាសប្តាហ៍ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ