បញ្ហាជនអន្តោប្រវេសន៍៖ លីប៊ីចាប់ខ្លួនជនចំណាកស្រុកអាហ្វ្រិករាប់រយនាក់


បញ្ហាជនអន្តោប្រវេសន៍៖ លីប៊ីចាប់ខ្លួនជនចំណាកស្រុកអាហ្វ្រិករាប់រយនាក់ - ảnh 1
បញ្ហាជនអន្តោប្រវេសន៍៖ លីប៊ីចាប់ខ្លួនជនចំណាកស្រុកអាហ្វ្រិករាប់រយនាក់ (Image:VNA)

(VOVworld) – នាថ្ងៃទី ៩ តុលា មជ្ឈដ្ឋានមន្ត្រីកំលាំងឥស្លាមដែលកំពុងត្រួត
 ពិនិត្យរដ្ឋធានី Tripoli របស់លីប៊ី បានឲ្យដឹងថា៖ គេចាប់ខ្លួនជនអន្តោប្រវេសន៍
 ចំនួន ៣០០ នាក់មកពីអាហ្វ្រិកដែលកំពុងស្វែងរកឆ្លងសមុទ្រទៅកាន់អឺរ៉ុប។
នេះគឺជាក្រុមជនចំណាកស្រុកច្រើនបំផុតដែលគេចាប់ខ្លួនក្នុងវគ្គនេះ។
អង្គការអន្តោប្រវេសន៍អន្តរជាតិ  (IOM) បានឲ្យដឹងថា៖ ពីដើមឆ្នាំ ២០១៥
រហូតមកដល់ពេលនេះ ជនចំណាកស្រុកចំនួន ២៦០០ នាក់បានបាត់បងជីវិត
នៅសមុទ្រមេឌីទែរ៉ាណេ។ នាថ្ងៃទីដដែល មជ្ឈដ្ឋានមន្ត្រីក្រិកបានឲ្យដឹងថា៖
កុមារាអាយុ ១ ឆ្នាំត្រូវស្លាប់ ក្នុងពេលទូកដឹកជញ្ជូនជនស៊ីរីចំនួន ៥៦ នាក់ពីទួរគី
ទៅកោះ Lesbos របស់ក្រិកបានលិចនាយប់ថ្ងៃទី ៨ កញ្ញា។ មនុស្សនៅសេស
សល់នៅលើទូកនេះត្រូវបានជួយសង្គ្រោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ