បញ្ហាប្រឆាំងភេរវកម្ម៖ វេទិកាប្រឆាំងភេរវកម្មអន្តរជាតិអ៊ីស្លាម៉ាបាដ

(VOVWORLD) -ដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Ahsan Iqbal បានសង្កត់ធ្ងន់ថា៖ ប្រទេសខ្លួនបានឆ្លងកាត់ រយៈពេល ១ ទសវត្សរ៍ដ៏ខ្មៅងងឹត ដែលជាជនរងគ្រោះនៃលទ្ធិភេរវកម្មនិយម ហើយត្រូវបាន ចាត់ទុកថាជាកន្លែងគ្រោះថ្នាក់បំផុតនៅលើពិភពលោកកាលពី ឆ្នាំ ២០១៣ មក។ 
បញ្ហាប្រឆាំងភេរវកម្ម៖ វេទិកាប្រឆាំងភេរវកម្មអន្តរជាតិអ៊ីស្លាម៉ាបាដ - ảnh 1 បញ្ហាប្រឆាំងភេរវកម្ម៖ វេទិកាប្រឆាំងភេរវកម្មអន្តរជាតិអ៊ីស្លាម៉ាបាដ

នាថ្ងៃទី ៣ មេសា មជ្ឈដ្ឋានមន្ត្រី និងអ្នកជំនាញការបានចូលរួមវេទិកា ប្រឆាំងភេរវកម្មអន្តរជាតិអ៊ីស្លាម៉ាបាដ ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃនៅទីក្រុង អ៊ីស្លាម៉ាបាដ របស់ប៉ាគីស្ថាន។ ថ្លែងមតិបើកវេទិកានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Ahsan Iqbal បានសង្កត់ធ្ងន់ថា៖ ប្រទេសខ្លួនបានឆ្លងកាត់ រយៈពេល ១ ទសវត្សរ៍ដ៏ខ្មៅងងឹត ដែលជាជនរងគ្រោះនៃលទ្ធិភេរវកម្មនិយម ហើយត្រូវបាន ចាត់ទុកថាជាកន្លែងគ្រោះថ្នាក់បំផុតនៅលើពិភពលោកកាលពី ឆ្នាំ ២០១៣ មក។ ទោះជាយ៉ាងណាក៏ដោយនាបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងទទួលស្គាល់នូវតួនាទីរបស់ប៉ាគីស្ថាន គឺដូចជាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញមួយដែរ។

វេទិកា នេះទាក់ទាញបានការចូលរួមរបស់ជំនាញការ អ្នកប្រាជ្ញា អ្នកស្រាវជ្រាវ នឹងអ្នកតាក់តែងគោលនយោបាយលើវិស័យប្រឆាំងលទ្ធិជ្រុលនិយម និងភេរវកម្មរបស់ប៉ាគីស្ថាន និងប្រទេសផ្សេងៗជាច្រើនរូបទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ