បញ្ហាសមុទ្រខាងកើតគប្បីដោះស្រាយតាមច្បាប់អន្តរជាតិ

បញ្ហាសមុទ្រខាងកើតគប្បីដោះស្រាយតាមច្បាប់អន្តរជាតិ - ảnh 1
រដ្ឋមន្រ្តីការបរទេសកាណាដាលោក Ste’phane Dion និងសមភាគីជប៉ុនលោក Fumio Kishida (រូបថត៖The Canadian Press)

VOVWORLD_ថ្ងៃទី១២កុម្ភៈ ក្នុងឱកាសបំពេញទស្សនកិច្ចនៅ CANADA រដ្ឋមន្រ្តី
​ការបរទេសជប៉ុនលោក Fumio Kishida​ បានជួបចរចារជាមួយសមភាគី​ប្រទេស
ម្ចាស់​ផ្ទះ​លោក Ste’phane Dionនៅក្រុងOttawa។ នៅកិច្ចប្រជុំ រដ្ឋមន្រ្តី​ការបរទេស
ទាំង២រូប​បានឯកភាពគ្នាលើបញ្ហាជាច្រើនក្នុងនោះមានការទប់ស្កាត់ការពង្រីក
អាវុតនុយក្លេអែរនិងទង្វើកសាងកូនកោះសិប្បនិមិត្តរបស់ចិននៅសមុទ្រខាង
កើត។ រដ្ឋមន្រ្តី​ការបរទេស​ទាំង២រូបបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបតិ្តការរួម
រវាងជប៉ុននឹង CANADA ចំពោះ​ទង្វើឯកតោភាគីដែលធ្វើឲ្យផ្លាស់ប្ដូរសភាពដើម
នោះតំបន់សមុទ្រខាងកើតព្រមទាំងអះអាងថា ជំលោះទាំងអស់ត្រូវតែដោះស្រាយ
តាមសន្តិវិធីដោយជៀសវាងការបង្កសម្ពាធនិងគំរាមកំហែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ