បណ្ដាជំលោះនៅស៊ីរីធ្វើឲ្យមនុស្សចំនួន ៩ សែន នាក់ត្រូវស្លាប់

(VOVworld) – នាថ្ងៃទី ២១ កក្កដា កងកំលាំងរបស់រដ្ឋាភិបាលនៃប្រធានាធិបតី ស៊ីរី
លោក Bashar al-Assad បានកំទេច ជនប្រដាប់អាវុធចំណុះកង កំលាំងប៉ះបោយ៉ាង
តិចបំផុតចំនួន ៤៩ នាក់ នៅទីរួមស្រុក  Adra ជិតនឹងរដ្ឋធានី Damacus។ នាថ្ងៃដ៏ដែល ក្រុមជនប្រដាប់អាវុធមួយបានបាញ់កាំជ្រួចមួយតម្រងទៅលើមូលដ្ឋានរបស់កងទ័ព
រដ្ឋាភិបាលស៊ីរីនៅទីរួមស្រុក Areha ភាគពាយ័ព្យស៊ីរី ដែលធ្វើឲ្យមនុស្សយ៉ាងតិចបំផុត
ចំនួន ២៥ នាក់​ត្រូវស្លាប់និង ៨៥ នាក់ទៀតរង របួស។ បណ្ដាជំលោះនៅស៊ីរីដែលបាន
កើតមានឡើងក្នុងរយៈពេលកន្លង មកបានធ្វើឲ្យមនុស្សចំនួន ៩ សែន នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ