បណ្ដាប្រទេសទាក់ទិនត្រូវរក្សាសន្តិភាពនិងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត


បណ្ដាប្រទេសទាក់ទិនត្រូវរក្សាសន្តិភាពនិងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត - ảnh 1
បណ្ដាប្រទេសទាក់ទិននានាត្រូវរក្សាសន្តិភាពនិងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត (Image: VOV)

(VOVworld) – នាថ្ងៃទី​ ១៧ វិច្ឆិកា សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតលើកទី
៦ ត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ ក្រោមប្រធាន
បទ “សមុទ្រខាងកើត៖ សហប្រតិបត្តិការដើម្បីសន្តិសុខនិងការអភិវឌ្ឍន៍ ក្នុងតំបន់” សិក្ខាសាលាលើកនេះគឺការបន្តរាល់ការខំប្រឹងប្រែងផ្លាស់ប្តូរស្វែងយល់អំពីទស្សនៈ
វិស័យនៃមជ្ឈដ្ឋានអ្នកប្រាជ្ញនិងអ្នកពិគ្រោះយោបល់នៅក្នុងនិងក្រៅប្រទេសដែល
យកចិត្តទុកដក់ដល់សមុទ្រខាងកើត។ សិក្ខាសាលាលើកនេះប្រព្រឹត្តទៅចាប់ពី ថ្ងៃទី
១៧ ដល់ទី ១៨ វិច្ឆិកា ដោយមានសម័យពិភាក្សាចំនួន ៧។ ថ្លែងមតិនៅពិធីបើក
សិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy នាយកសាលាសភាបណ្ឌិតការទូត វៀតណាមបានវាយតំលៃថា៖ ស្ថានភាពដ៏ស្មុគស្មាញនៅសមុទ្រខាងកើតបានបង្កើន ការយកចតិ្តទុកដាក់របស់សហគមន៍អន្តរជាតិថែមទៀត។ អាចនិយាយបានថា៖ គោលការណ៍ដោះស្រាយជំលោះដោយសន្តិវិធីនិងច្បាប់អន្តរជាតិ ជាពិសេសគឺ
អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គោរពសេចក្តីថ្លែងការណ៍ស្តីអំពី ការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅសេចក្តីថ្លែងការ ណ៍ស្តីអំពីការប្រតិបត្តិក្នុងតំបន់របស់ភាគីនានានៅសមុទ្រខាងកើត (COC) មិនធ្វើឲ្យ ស្ថានភាពកើតដ៏ស្មុគស្មាញថែមទៀត ជាដើម។

រីឯខ្លួនវិញ លោក  Myint Thu អនុប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហានៅអាស៊ាន​ចំណុះក្រសួងការបរទេសមីយ៉ាន់ម៉ាបានបញ្ជាក់ថា៖ សមុទ្រខាងកើត៖ សហប្រតិ​បត្តិការដើម្បីសន្តិសិខនិងការអភិវឌ្ឍន៍ក្នុងតំបន់” គឺ​ជាប្រធានបទសមស្របនឹងការ
រក្សាសន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅសមុទ្រខាងកើត។ លោក​ Myint Thu បានអះអាងថា៖  ក្នុងឆ្នាំធ្វើជាប្រធានរបស់មីយ៉ាន់ម៉ា បញ្ហាលើសមុទ្រខាងកើតជានិច្ច កាលជាអទិភាពសំខាន់របស់អាស៊ាន។ ថ្នាក់ដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការ ជាច្រើនដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិភាពស្ថិរភាពនិងសន្តិសុខនាវា
ចរណ៍ក្នុងតំបន់ ក៏ដូចជា សារៈសំខាន់របស់ការប្រតិបត្តិតាម DOC សេចក្តីថ្លែងការ
ណ៍ស្តី ពីគោលការណ៍ ៦ ខ របស់អាស៊ានក្នុងបញ្ហាលើសមុទ្រខាងកើត។ សេចក្តី
ថ្លែងការណ៍ ក្នុងសន្និសីទកំពូលអាស៊ានលើកទី ២៥ ​នាពេលថ្មីៗ នេះបានអះអាជា
ថ្មីម្តងទៀតនូវគោលបំណងពោលខាងលើរបស់អាស៊ានព្រមទាំងជំរុញរាល់វិធាន
ការដើម្បីត្រួតពិនិត្យ ល្អថែមទៀតស្ថានភាពនៅសមុទ្រខាងកើត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ