បណ្ដាភាគីនៅស៊ីរីបានយល់ព្រមតភ្ជាប់ការចរចារសន្តិភាពឡើងវិញ


បណ្ដាភាគីនៅស៊ីរីបានយល់ព្រមតភ្ជាប់ការចរចារសន្តិភាពឡើងវិញ - ảnh 1
បណ្ដាភាគីនៅស៊ីរីបានយល់ព្រមតភ្ជាប់ការចរចារសន្តិភាពឡើងវិញ (AFP)

        Vovworld-តាមរបាយការណ៍ដែលបានប្រកាសនាថ្ងៃទី២ធ្នូ បណ្ដាភាគីនៅ​
ស៊ីរីបានបញ្ជាក់ទទួលបានកិច្ចព្រមព្រៀងគ្រាដំបូងបន្ទាប់ពីការខំប្រឹងប្រែងការ​ទូត
រវាងរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid al Muallem និងដំណាងភាគី​ប្រឆាំង Ahmed
Moaz al Khatib នៅម៉ូស្គូនាខែវិច្ឆិកាកន្លងមក។

        នាថ្ងៃដដែល​លោក Al Khatib ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិស៊ីរី (SNC) បាន​
អំពាវនាវរៀបចំជំនួបផ្ទាល់ជាមួយរដ្ឋាភិបាលស៊ីរី។​តាមលោក Bouthaina Shaaban
ទីប្រឹក្សារបស់ប្រធានាធិបតីស៊ិរីលោក Bashar al Assad ព្រមទាំងជាសមាជិកក្រុម
ចរចារស៊ីរីថា រុស្ស៊ីចង់ឲ្យបណ្ដាភាគីទទួលបានកិច្ច​ព្រម​ព្រៀង​ដំបូងសំដៅបង្កបុព្វបទ
ឲ្យការស្វែងរកដំណោះស្រាយនយោបាយតាម​រយៈ​ការចរចារសំរាប់វិបត្តិនៅប្រទេស
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ