បណ្ដាភាគីប្រឆាំងនៅស៊ីរីប្រឆាំងជំទាស់ផែនការផ្ទេរប្រគល់នយោបាយរបស់អសប

បណ្ដាភាគីប្រឆាំងនៅស៊ីរីប្រឆាំងជំទាស់ផែនការផ្ទេរប្រគល់នយោបាយរបស់អសប - ảnh 1
បណ្ដាភាគីប្រឆាំងនៅស៊ីរីប្រឆាំងជំទាស់ផែនការផ្ទេរប្រគល់នយោបាយរបស់អង្គការសហប្រជាជាតិ។

VOV-បណ្ដាភាគីប្រឆាំងនៅស៊ីរីនាថ្ងៃទី១កក្កដាបានបដិសេធផែនការ​សន្តិភាព​ដោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភស្តីពីការផ្ទេរប្រគល់នយោបាយមួយ
នៅប្រទេសមជ្ឈឹមបូព៌ារនេះ ទន្ទឹមនឹងនោះប្រកាសថានឹងមិនសម្រុះសម្រួលជា
​មួយប្រធានាធិបតី Bashar Al Assad រឺសមាជិកនៃរបបនាបច្ចុប្បន្នទេ។ សន្និសីទ​អន្តរជាតិអំពីស៊ីរីដែលប្រព្រឹត្តទៅនៅក្រុង Geneva ស្វីស នាថ្ងៃទី៣០មិថុនាបាន​យល់ព្រមនឹងផែនការរបស់បេសកកជនរួមអង្គការសហប្រជាជាតិនិងសម្ព័ន្ធ​
អារ៉ាប់ Kofi Annan តាមនោះអំពាវនាវបង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅស៊ីរី
ប៉ុន្តែជាមួយ​ការប្តេជ្ញាចិត្តរបស់រុស្ស៊ី កិច្ចព្រមព្រៀងមានចរិតលក្ខណៈសម្រុះ
សម្រួលនេះបានបើក​លទ្ធភាពប្រធានាធិបតី Bashar Al Assad នឹងចូលរួម
រដ្ឋាភិបាលអន្តរកាលនេះ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ