បណ្ដាមណ្ឌលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុងឱកាសពិធីបុណ្យ

បណ្ដាមណ្ឌលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុងឱកាសពិធីបុណ្យ - ảnh 1
បណ្ដាមណ្ឌលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុងឱកាសពិធីបុណ្យ

          (VOV)_ធាតុអាកាសល្អក្នុងរយៈពេល៤ថ្ងៃកន្លងទៅ បានធ្វើអោយទីក្រុងសមុទ្រ 
Ha Long ជាតំបន់មានបេតិកភ័ណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រ ​Ha Long ជានិច្ច
កាលជាមណ្ឌលសប្បាយរីករាយ អ៊ូអរបំផុតនៅខេត្ត Quang Ninh ​( ភាគខាងជើងវៀត
ណាម) ។ គិតពីថ្ងៃទី៣០មេសា ដល់ថ្ងៃទី២ឧសភា ភ្ញៀវទេសចរចំនួន ៦១ ពាន់នាក់បាន
មកទស្សនាឈូងសមុទ្រ Ha Long ។

          ភ្ញៀវទេសចរមកដល់ហាណូយ ក្នុងរយៈពេល៤ថ្ងៃក៏ទទួលបាន ២២៨ ពាននាក់
ដែលក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ ចំនួនជិត៤៣ពាន់នាក់  កើន១៤% ​បើប្រៀប
នឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។

          រីឯ នៅទីក្រុង Da Nang ភ្ញៀវទេសចរមកដល់ទីនេះទទួលបានជាង២២៤​ពាន់នាក់ កើន២៥% បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ ២០១៥។ ភ្ញៀវទេសចរណ៍អន្តរ
ជាតិមកដល់ Da Nang នៅរក្សានៅកំរិតនិរន្តរភាព ភាគច្រើនមកពីចិន​ ជប៉ូន កូ
រ៉េខាងត្បូង និងទ្វីបអឺរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ