បណ្ដាសកម្មភាពក្នុងឱកាសទិវាបរិស្ថានពិភពលោក

(VOV)_នាថ្ងៃទី ៣ មិថុនា នៅខេត្ត Thai Nguyen ( ភាគខាងជើងវៀតណាម)  បាន ប្រព្រឹត្តទៅសិក្ខាសាលា ដោយប្រធានបទ÷ ចូរគិតអំពីបរិស្ថានមុនពេលប្រើប្រាស់ម្ហូប
អាហារ។ មតិចំនួន២០របស់បណ្ដាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និងដំណាងចូលរួម
សិក្ខាសាលា  បានសង្កត់ធ្ងន់ទៅលើ សារសំខាន់នៃការការ ពារបរិស្ថានរស់នៅ តាម
រយះ ការប្រើប្រាស់ម្ហូបអាហារ។

          នាថ្ងៃដដែល នៅខេត្ត Thua Thien – Hue បានប្រព្រឹត្តទៅសិក្ខាសាលា ស្ដីពី÷​សហ
គមន៍ ចូលរួមស្ដីពីបរិស្ថាន និងសម្របខ្លួនជាមួយការបំរែបំរួលអា កាសធាតុ នៅតំបន់
បឹង ទន្លេ។ ​បណ្ដារបាយការណ៍  បទអន្តររាគមន៍នៅសិក្ខា សាលា បានចែក រំលែកព័ត៍ មានបទពិសោធន៍អំពីការការពារបរិស្ថាននិងទប់ ទល់នឹងការបំរែបំរួលអាកាសធាតុ  លើកកំពស់ចំណេះដឹង របស់ប្រជាជនក្នុង គ្រួសារ និមួយៗ សហគមន៍ប្រជាជន  បណ្ដាស្ថាប័នអង្គការ  អង្គភាពអាជីវកម្ម  …។ល។

​          ក្នុងឱកាសនេះដែរ ធ​នាគារពិភពលោក ( WB) បានរៀបចំសន្និសីទ​កាសែត ស្ដីពី÷​ខ្លាំងក្លា សុវត្ថិភាព និងសម្របខ្លួនជាមួយការបំរែបំរួល -ណែនាំ​គោល​នយោបាយយុទ្ធ សាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ មហន្តរាយនៅ​តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វីកផង
ដែរ៕ 

បណ្ដាសកម្មភាពក្នុងឱកាសទិវាបរិស្ថានពិភពលោក - ảnh 1
បណ្ដាសកម្មភាពក្នុងឱកាសទិវាបរិស្ថានពិភពលោក(hochiminhcity.gov.vn )


ប្រតិកម្មទៅវិញ

ផ្សេងៗ