បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ DIEN BIEN PHU

បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ DIEN BIEN PHU - ảnh 1
ជ័យជំនៈ DIEN BIEN PHU (TTXVN)

(VOV)_ចាប់ពីដើមខែមិនាតទៅ គ្រប់ស្ថាប័ន អង្គការ តំបន់នៅក្នុងនិងក្រៅប្រ
ទេស បានបំផុសសកម្មភាពជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា
ជ័យជំនៈ Dien Bien Phu។ 

          នាព្រឹកថ្ងៃទី១មិនា ​នៅទីក្រុង Da Nang កងពលលេខ នៃក្រសួង​ការពារ​ប្រទេស​វៀតណាម បានបំផុសការប្រឡងប្រណាំង ដោយ​ប្រធាន​បទ៖ ​បន្តការបោះជំហាន របស់យុទ្ធជន Dien Bien ដើម្បី រំលឹកខួប​អនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ Dien
Bien Phu។ នៅខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) បានរៀបចំជំនួបប្រាស្រ័យ
ប្រពៃណី​ដោយប្រធានបទ៖ យុវវ័យ Quang Binh រៀនសូត្រ និងធ្វើតាមគំរូសិលធម៌ ​នាយឧត្តមសេនីយ៍ Vo Nguyen Giap។ កម្មវិធីនេះ ស្ថិតនៅក្នុងក្របខ័ណ្ឌ​បណ្ដា​សកម្ម​ភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យ​ជំនៈ Dien Bien Phu។

បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ DIEN BIEN PHU - ảnh 2
បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ DIEN BIEN PHU(bao moi)

          ចាប់ផ្តើមអោយសកម្មភាពសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា
ជ័យជំនៈ Dien Bien Phu នាថ្ងៃទី៩ មិនា នៅរដ្ឋធានីហាណូយ ​បានរៀបចំ​សកម្មភាព ចេញដំណើរសំរាប់សិល្បករ សិល្បការនីចំនួន១០០​នាក់ ក្នុងទូទាំងប្រទេស វិលត្រ
ឡប់មកDien Bien Phu តាមរយៈសិល្បះ។

ស្ថិតក្នុងបណ្តាសកម្មភាពឃោសនាចល័តក្នុងដំណើការ “វិលត្រឡប់មក Dien Bien” ក្រុមសិក្បៈចំនួន៥០មកពីខេត្តក្រុង៤៩បានចេញដំណើរពី​ទីក្រុងហាណូយ ឆ្ពោះទៅ
កាន់ខេត្ត Dien Bien។

          ក្នុងពេលនោះក្នុងសន្និសីទកាសែតឃោសនាអំពីការរំលឹកខួបលើកទី៦០ នៃ
 ទិវាជ័យជំនះ តំណាងគណៈចាត់តាំងថ្នាក់ជាតិបានជូនដំណឹង​ជាមួយ មជ្ឈដ្ឋាន​អ្នកសាព័ត៌មានអំពីការឃោសនាចំពោះអត្ថន័យប្រវត្តិ​សាស្រ្ត​ជ័យជំនះ Dien Bien Phu។

          មិនត្រឹមតែប្រព្រឹត្តទៅក្នុងប្រទេសប៉ុណ្ណោះ បណ្តាសកម្មភាពរំលឹកជ័យជំនះ
 Dien Bien Phu ក៏បានរៀបចំឡើងនៅឯបរទេស។ នៅទីក្រុងឡុង (អង់គ្លេស) ​នាយប់
ថ្ងៃទី៦មិនា សមាគមនិស្សិតវៀតណាម នៅវិទ្យាស្ថាន​សេដ្ឋកិច្ចនិងនយោបាយ ទី
ក្រុងឡុង (LSE) បានរៀបចំជំនួបសន្ទនាអំពី Dien Bien Phu និងសន្និសីទ Geneva
ឆ្នាំ១៩៥៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ