បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៧ ទិវាសារព័តមាន​បដិវត្តន៍​វៀត​ណាម​


            ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៧ ទិវា សារព័តមាន​បដិវត្តន៍​វៀត​
ណាម​ ( ថ្ងៃទី ២១ មិថុនា ឆ្នាំ ១៩២៥ -ថ្ងៃទី ២១មិថុនា ឆ្នាំ ២០១២) ​សមាគម​អ្នកកាសែត​នៃបណ្ដាដំបន់ ក្នុងទូទាំងប្រទេស បានរៀបចំបណ្ដាសកម្មភាព​ជាក់ស្ដែង ជាច្រើន។ 
ខេត្ត Yen bai រៀបចំការជួបមុខ ជាមួយ​បណ្ដាអ្នកកាសែតមជ្ឈឹម​ និងដំបន់ ដែលកំពុង​ធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្ត និងរៀបចំពិធីប្រគល់រង្វាន់សារព័ត៍មាន​ ឆ្នាំ ២០១២ 
របស់ខេត្ត។ ថ្នាក់ដឹកនាំគណះកម្មាធិការបក្ស​ គណះ​កម្មាធិការ​ប្រជាជន​ខេត្ត Yen Bai បានជូនពរបណ្ដាអ្នកកាសែត ក្នុងភូមិសាស្ត្រខេត្ត ទន្ទឹមនឹងនោះកត់សម្គាល់នូវ​បណ្ដាការរួមវិភាគទានដ៏ធំធេញ  របស់សារព័តមានបដិវត្តន៍ Yen Bai ​ក្នុង​បុព្វហេតុ​ផ្លាស់ប្តូរថ្មី ឆ្លងកាត់លើការលំបាក ដើម្បីការអភិវឌ្ឍន៍ របស់ខេត្តព្រៃភ្នំមួយ។

        ក៏ក្នុងឪកាសខួបអនុស្សាវរីលើកទី៨៧ទិវាសារព័ត៏មានបដិវត្តន៍វៀត​ណាមដែរ អ្នកយកព័ត៏មាននៃវិទ្យុសំលេងវៀតណាមបានធ្វើបទសម្ភាសជាមួយ​អនុប្រធាន​គណះកម្មាធិការឃោសនាអប់រំមជ្ឈឹម Nguyen The Ky​អំពីការអភិវឌ្ឍន៍នៃខឿន
សារព័ត៏មាន បដិវត្តន៍វៀតណាម ​ពិសេស​គឺក្នុង​ដំណាក់កាល​ផ្លាសប្តូរថ្មីប្រទេស​ជាតិ។

        “​ក្នុងរយះពេលជាង​២០ឆ្នាំដំណើការផ្លាស់ប្តូរថ្មី​​សារព័ត៍មានរបស់​យើងបានរិកធំ
ធាត់​យ៉ាងខ្លាំងទាំងអំពីបរិមាណ​ស្ថាប័ន្ធសារព័ត៍មាន​ចំនួនអ្នកសារព័ត៍មាន​នឹងបណ្តា​ប្រភេទសារព័ត៍មាន។ការរួមវិភាគទានរបស់សារព័ត៍មានត្រូវបានបក្ស​រដ្ឋវាយតំលៃខ្ពស់។​ខឿនសារព័ត៍មានវៀតណាមគឺជាខឿនសារព័ត៍មានបដិវត្តន៏​​ សារព័ត៍មានរបស់ប្រជាជន​ ដើម្បីប្រជាជនបំរើ។នាឆ្នាំ​២០០៧​យើងតភ្ជាប់បណ្តាញអ៊ីនធើណិត​​ តែដល់ឥឡូវនេះ​ប្រជាជនចំនួនជាង​៣៥%​បានប្រើប្រាស់ អ៊ីនធើណិត​។នេះជាតួរលេខគួរឲ្យកត់សំគាល់”។

លោកNguyen The Kyសង្កត់ធ្ងន់ថា៖ក្នុងដំណាក់កាលនាបច្ចុប្បន្ន​​សារព័ត៍មានបដិវត្តន៏​វៀតណាមត្រូវការផ្សាយព័ត៍មានដោយឆាប់ៗ​ទាន់ពេលវេលា​​ មានប្រយោជន៏​ដើម្បីបំរើ​តំរូវការមិត្តអ្នកអានក្នុងនឹង

ក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ