បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី១៩វិច្ឆិកា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់Vo Truong Toan លើកទី២០ សំរាប់គ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រង់អប់រំឆ្នើមរបស់ទីក្រុង។ នេះជាបណ្ដាគ្រូបង្រៀន  កម្មាភិ បាល មានការរួមវិភាគទានជាក់ស្ដែងសំរាប់បុព្វហេតុផ្លាស់ប្តូរថ្មី វិស័យអប់រំរបស់ទីក្រុងហូជីមិញក្នុងរយៈពេលកន្លង ទៅ។
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម - ảnh 1 បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម

នាព្រឹកថ្ងៃទី១៩វិច្ឆិកា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់Vo Truong Toan លើកទី២០ សំរាប់គ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រង់អប់រំឆ្នើមរបស់ទីក្រុង។ នេះជាបណ្ដាគ្រូបង្រៀន  កម្មាភិ បាល មានការរួមវិភាគទានជាក់ស្ដែងសំរាប់បុព្វហេតុផ្លាស់ប្តូរថ្មី វិស័យអប់រំរបស់ទីក្រុងហូជីមិញក្នុងរយៈពេលកន្លង ទៅ។

          ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានលើកច្បាស់ថា៖

          “ ថ្នាក់ដឹកនាំនិងប្រជាជនទីក្រុងហូជីមិញបានផ្តល់ទំនុកទុកចិត្តទាំងស្រុងចំពោះជួរគ្រូបង្រៀន កម្មាភិ បាលគ្រប់គ្រង និងបុគ្គលិកនៃផ្នែកអប់រំ បណ្ដុះបណ្ដាលរបស់ទីក្រុង។ ដោយមានប្រពៃណីសកម្មផ្លាស់ប្តូរថ្មី ច្នៃប្រឌិតថ្មី ហ៊ានគិតហ៊ានធ្វើ បណ្ដាលោកគ្រូ អ្នកគ្រូ នឹងបន្តរួមវិភាគទានចំពោះការកសាងប្រភពធនធានមនុស្សគុណភាពខ្ពស់ បំរើបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម កសាងទីក្រុងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”

          អបអរសារទរទិវាគ្រូបង្រៀនវៀតណាម នាយប់ថ្ងៃទី១៨វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានរៀបចំកម្មវីធី៖ការដឹងគុណ សំដៅលើកតម្កើងបណ្ដាលោកគ្រូ អ្នកគ្រូ បានរួមវិភាគទានចំពោះបុព្វហេតុអប់រំ បណ្ដុះបណ្ដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ