បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមនិងទិវាពលកម្មអន្តរជាតិ

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមនិងទិវាពលកម្មអន្តរជាតិ - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះភាគខាងត្បូងវៀតណាមនិង
ទិវាពលកម្មអន្តរជាតិ(TTXVN)

(VOV)_នាយប់ថ្ងៃទី ៣០ មេសា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)
 បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យជាមួយបណ្ដាកស្សិលសាក្សី​ប្រវត្តិសាស្ត្រ និង សម្ដែងសិល្បះពិសេស ដើម្បីអបអរសាទរលើកទី៣៩ នៃទិវា​រំដោះភាគខាងត្បូង វៀតណាម ឯកភាពប្រទេសជាតិ(ថ្ងៃទី ៣០ មេសា ឆ្នាំ ​១៩៧៥-ថ្ងៃទី ៣០មេសាឆ្នាំ
 ២០១៤)។ ដំណាងចំនួន២០០នាក់​ បាន​រួមគ្នារំលឹកឡើងវិញបណ្ដាអនុស្សាវរីយ៍  នៃយុទ្ធនាការហូជីមិញ ឆ្នាំ ​១៩៧៥។ វរសេនីយ៍ឯក វីរជនបើកបរយន្តហោះ Nguyen
Thanh Trung បានអោយដឹងថា៖

          “ ខ្ញុំបានបណ្ដុះបណ្ដាលអ្នកបើកបរជាច្រើននាក់ហើយ។ ខ្ញុំចាត់ទុកថា៖​ យុវជន វៀតណាមទទួលយកបច្ចេកទេសថ្មី មិនចាញ់យុវជនពិភពលោកទេ។ ​ប៉ុន្តែខ្ញុំចង់ផ្ដែ
ផ្ដាំថា៖  នាបច្ចុប្បន្ន មិត្តទាំងឡាយត្រូវបានបំពាក់សម្ភារះដ៏ល្អ មានស្មារតីរឹងមាំ  ការ ងារអ្វីៗក៏បំពេញបានដែរ។ ដូច្នេះ មិត្តទាំងឡាយត្រូវ​រួមកម្លាំងកាយចិត្តរបស់ខ្លួនក្នុង កិច្ចការកសាងប្រទេសជាតិអោយកាន់តែស្អាតសម្បូរ​រុងរឿង តាមពាក្យទន្មាន របស់ លោកប្រធានហូជីមិញ។”

ក៏ក្នុងនាយប់ថ្ងៃទី ៣០ មេសា បណ្ដាទីកន្លែងលេងកំសាន្ត មជ្ឈមណ្ឌលវប្បធម៌
នៅទីក្រុងហូជីមិញ សុទ្ធតែមានកម្មវិធីសម្ដែងសិល្បះបំរើប្រជាជន ។ ​វិថីនានាសុទ្ធ តែបានតុបតែងដោយទង់ជាតិ ផ្កា​ និងបាក់ដា…អបអរសាទ​ថ្ងៃទី ៣០ មេសាដែរ។

          ក្នុងពេលនោះដែរ ខេត្ត Hung Yen បានរៀបចំសកម្មភាពជាច្រើន អប​អរសាទ​​  លើកទី៣៩ រំដោះភាគខាងត្បូងវៀតណាម ​ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០មេសា)  លើកទី៦០នៃទិវាជ័យជំនះDien Bien Phu និងទិវាពលកម្មអន្តរជាតិ(ថ្ងៃទី ១ ឧស្សភា
…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ