បណ្ដាសកម្មភាព​រំលឹកខួបអនុស្សាវរីយ៍លើកទី១២២ ទិវាកំណើតលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី 122 ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី 19 ឧសភា ឆ្នាំ 1890- ថ្ងៃទី 19 ឧសភា ឆ្នាំ 2012)  នាព្រឹកថ្ងៃទី 18 ឧសភា  គណះប្រតិភូ បក្ស រដ្ឋ រណះសិរ្យមាតុភូមិវៀតណាម បានទៅដាក់កម្រងផ្កា គោរព វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ នៅទីក្រុងហាណូយ។ ចូលរួមពិធីគោរព វិញ្ញាណក្ខ័ន្ធនេះ មានអគ្គលេខាបក្ស កម្មុយនីស្ត​​ Nguyen Phu Trong ប្រធានរដ្ឋ 
Truong Tan Sang នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រធានគណះ កម្មាធិការ រណះ​សិរ្យមាតុភូមិវៀតណាម Huynh Dam រួមជាមួយ​បណ្ដាអតីតថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ​របស់បក្ស និងរដ្ឋវៀតណាម។ 

បណ្ដាសកម្មភាព​រំលឹកខួបអនុស្សាវរីយ៍លើកទី១២២ ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1
គណះប្រតិភូ បក្ស រដ្ឋ រណះសិរ្យមាតុភូមិវៀតណាម បានទៅដាក់កម្រងផ្កា
គោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ (http://www.tienphong.vn)


          ​នាព្រឹកថ្ងៃនេះដែរ គណះប្រតិភូ គណះកម្មាធិការយោធាមជ្ឈឹម និងក្រសួង​ការពារប្រទេស គណះប្រតិភូ បក្សភាគនគ៍បាលមជ្ឈឹម និងក្រសួងនគបាល គណះ
ប្រតិភូ​​គណះកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សា​ប្រជាជន គណះកម្មាធិការប្រជាជន​ទីក្រុងហាណូយ ក៏បានចូល​ គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញដែរ។

​    នាព្រឹកថ្ងៃទី 18 ឧសផា នៅទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវ​រីយ៍ ​
    លើក​ទី 122 ទិវាកំណើតលោកប្រធានហូជីមិញ និងស្ងើចសរសើរ បណ្ដា​បុគ្គល​ដែលបង្កើតស្នាដៃឆ្នើម ក្នុងចលនា រៀនសូត្រ និងធ្វើតាមគំរូ សីលធម៍ លោកប្រធាន
ហូជីមិញ។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Dua លេខារងអចិន្ត្រៃយ៍​​​គណះ​កម្មា​ធិការបក្ស ទីក្រុងហូជីមិញ បានរំលឹកឡើងវិញនូវជីវិត បុព្វហេតុ​បដិវត្ត ​និង​បណ្ដាគុ
ណូប​ការះ ដ៏ធំធេញរបស់លោកប្រធានហូជីមិញ ចំពោះប្រជាជាតិវៀតណាម​ និង​ប្រជាជាតិដែលត្រូវសង្កត់សង្កិន លើពិភពលោក។ ក្នុងរយះពេលកន្លងទៅ ​ទីក្រុងហូ
ជីមិញ​បានខំប្រឹងប្រែងរួមជាមួយ ប្រទេសទាំងមូល កសាងប៉ុព្វហេតុ ឧស្សាហូបនី
យកម្ម​ ទំនើបភាវូបនីយកម្ម។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Dua បាន​អោយ​
ដឹងថា៖​

“រៀនសូត្រ និងធ្វើតាមគំរូ សីលធម៏ លោកប្រធានហូជីមិញ ក្នុងការអនុវត្ត ​សេចក្ដី
សម្រេចចិត្ត ​សន្និបាតមជ្ឈឹម លើកទី 4 កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ របស់ទីក្រុង​ បានស្វ័យទិតៀន ជំនះពុះពារលើបណ្ដាគុណវិបត្ត​ របស់ខ្លួន របស់ស្ថាប័នខ្លួន។ ”

នាថ្ងៃនេះដែរ នៅទីក្រុង Da nang (ភាគកណ្ដាលវៀតណាម )បាន​ប្រព្រឹត្តិ​ទៅការតាំង​ពិពណ៍៖ លោកប្រធានហូជីមិញ ជាមួយបញ្ហាកសាង និងកែសម្រួល​បក្ស​។ ​ការតាំង​ពិពណ៍លើកនេះ បានតាំងបង្ហាញឯកសារ រូបភាពចំនួន 140​ ឧទ្ទេសនាម​អំពី​បណ្ដា​គុណូបការះដ៏ធំធេញ របស់លោកប្រធានហូជីមិញ ក្នុងការកសាង និង ​ហាត់ពត់​លត់ដំ បក្ស កម្មុយនីស្តវៀតណាម ប្រកបដោយខ្លាំងមាំមួន ក្នុងដំណាក់កាលនិមួយៗ
។ ខេត្ត Binh Thuan រៀបចំ សិក្ខាសាលា ដោយប្រធានបទ៖ បញ្ញាជន Binh Thuan ធ្វើ​តាមគំរូ សីលធម៍ និង រចនាបថ លោកប្រធានហូជីមិញ។

ក្នុងឱកាសនេះដែរ នៅទីក្រុងវៀងច័ន្ទ (ឡាវ) បានបើកមហោស្រព សម្ដែ​ង​សិល្បះ​ សហគមជនវៀតណាម នៅទូទាំងប្រទេសឡាវ។ ថ្ឡែងមតិនៅទីនេះ លោក Ta
Minh Chau ឯកអគ្គរដ្ឋទូតវៀតណាម នៅឡាវ បានរំលឹកឡើងវិញ​ អំពីជីវិត​និង​បុព្វហេតុបដិវត្តន៍ របស់លោកប្រធានហូជីមិញ ​។

មុននេះ នាថ្ងៃទី 17 ​ឧសភា ​នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ​ពិធីប្រគល់​រង្វាន់​សរសេរ អំពីការរៀនសូត្រ និងធ្វើតាមគំរូ សីលធម៍លោកប្រធានហូជីមិញ។ ​ក្នុង​ចំណោមវណ្ណកម្មចំនួន700​វណ្ណកម្ម​ចូលរួមការប្រឡងលើកនេះ ​គណះចាត់តាំង​បានជ្រើរើសវណ្ណកម្មចំនួន 19 ដើម្បីប្រគល់ជូនរង្វាន់ ក្នុងនោះ រង្វាន់លេខមួយ​ 1​រង្វាន់ រង្វាន់លេខពីរ 3 រង្វាន់ រង្វាន់លេខបី 5 រង្វាន់ ​និងរង្វាន់លើកទឹកចិត្តចំនួន 10 
រង្វាន់។ អ្នកកាសែត Uong Thai Bieu អ្នកនិពន្ធដែលទទួលបានរង្វាន់លេខពីរ​ ជា​មួយវណ្ណកម្ម៖ “អ្នកវិទ្យាសាស្ត្រ ធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រជាជន”បាន
អោយដឹងថា៖

        “កំលាំងសុះសាយ របស់បណ្ដាតួអង្គ ដែល​ការប្រឡងលើកនេះរកឃើញ ​បាន​ស្ងើចសរសើរ ដោយបណ្ដាអត្ថបទសរសេរគឺធំទូលាយណាស់។ ខ្ញុំចាត់ទុកថា អត្ថន័យ​របស់ការប្រឡង់ គឺវាស្ថិតនៅផ្នែកក្រោយរបស់វា ផ្នែកដែល​ជះឥទ្ធិពលរបស់ការប្រឡង។”

បណ្ដាសកម្មភាព​រំលឹកខួបអនុស្សាវរីយ៍លើកទី១២២ ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 2
ពិធីបុណ្យភូមិ Sen នៅខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) (http://www.chothuexe.cc)

        នៅខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) ​ស្រុកកំណើតរបស់​លោក​ប្រធាន​ហូជីមិញ បានប្រព្រឹត្តទៅ ពិធីបុណ្យភូមិ Sen ក្នុងរយះពេល ៣ថ្ងៃ គឺពី​ថ្ងៃទី 17​ដល់​ ថ្ងៃទី
 19 ឧសភា។ លោក Cao Dang Vinh នាយកមន្ទីរវប្បធម៍ កីឡា ​និង​ទេសចរណ៏ ​​ Nghe An បានអោយដឹងថា៖

        ”រំលឹកខួបអនុស្សវរីយ៍ លើគទី 122 ទិវាកំណើតលោកប្រធានហូជីមិញ នា​រសៀល​ថ្ងៃនេះ យើងខ្ញុំរៀបចំពិធីថ្វាយផ្កា អុជធូប រាយការណ៍អំពីបណ្ដាស្នាដៃនានា ចំពោះ
លោកប្រធាន។ ក្នុងរយះពេលខាងមុខ នឹងប្រព្រឹត្តិទៅសកម្មភាពកីឡា មួយចំនួន ​ពិសេសគឺ មានការរៀបចំដ៏មហោស្រព៖”សំនៀងភូមិ Sen” ។”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ