បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា)

បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា) - ảnh 1
បណ្ដាសកម្មភាពរំលឹកខួពអនុស្សាវរីយ៍លើកទី១៣០ទិវាពលកម្មអន្តរជាតិ(ថ្ងៃទី១ឧសភា)

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី១៣០ ទិវាពលកម្មអន្តរជាតិ
 នាព្រឹកថ្ងៃទី១ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី៖ ស្ដាប់កម្មករ
ច្រៀង ច្រៀងអោយកម្មករស្ដាប់ ទិវាម្ហូបអាហារ និងពិគ្រោះយោបល់សុខភាព​សំ
រាប់កម្មករ ពលករ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់កម្មករ និងពល
ករចំនួន៥ពាន់នាក់ នៅទីក្រុងហាណូយ និងខេត្ត ក្រុងជំវិញនានា ដោយ​សកម្មភាព
ជាច្រើន ដូចជា៖ ទិវាបុណ្យម្ហូបអាហារបណ្ដាតំបន់ សម័យប្រជុំផ្សារ​ពលកម្ម ​…ជា
ដើម។ លោកស្រី Nguyen Thi Phuong Thao កម្មការិនីក្រុមហ៊ុន​ Tue Dong ទីរួមខេត្ត
 Son Tay ជាយទីក្រុងហាណូយ បានអោយដឹងថា៖

          “ ខ្ញុំចូលចិត្តសកម្មភាពនេះណាស់ ពីព្រោះខ្ញុំបានយល់ដឹងបន្ថែមអំពី​មុខម្ហូប
អាហារ អំពីសុខភាព និងបច្ចេកវិទ្យាថ្មីទៀតផង។ យើងខ្ញុំមានគោល​បំណងថា៖ ឆ្នាំ
ណាក៏មានសកម្មភាពដូច្នេះ សំរាប់ពលករដែរ។”

          នៅតំបន់ជាច្រើនក្នុងទូទាំងប្រទេស ក៏បានប្រព្រឹត្តទៅសកម្មភាពអបអរសាទ​រ
ទិវាពលកម្មអន្តរជាតិ។ នាថ្ងៃទី៣០មេសា សមាជិកសហជីពខេត្ត Phu Yen ចំនួនជាង
៣០០នាក់  បានចូលរួមពិធីបំផុសខែកម្មករ ២០១៦។ ​ក្នុងឱកាសនេះ​ សហជីពខេត្ត
គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់អភិវឌ្ឍន៍ការរៀបចំសហជីព ក្នុង​អង្គភាពអាជីវកម្ម
រដ្ឋ និងសកម្មចូលរួមការគ្រប់គ្រងរដ្ឋ តាមនោះ ការពារសិទ្ធិនិងផលប្រយោជន៍ត្រឹម
ត្រូវរបស់កម្មករ ពលករ។ 

          ក៏ក្នុងខែកម្មករ ២០១៦ សហជីពខេត្ត Ha Tinh ជំរុញខ្លាំងការងារឃោសនា​អំពី
គោលនយោបាយ ច្បាប់ ដែលទាក់ទិនដល់ពលករ និងតួនាទីរបស់អង្គការ​សហជីព
 រៀបចំចលនាប្រឡងប្រណាំងស្នេហារជាតិ ធានាអំពីការងារធ្វើ លើក​កំពស់ប្រាក់ចំ
ណូល និងជីវភាពរស់នៅសំរាប់ពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ