បណ្ដាសកម្មអបអរសាទរចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេស

(VOV)_រួមជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មី ២០១៤ក្នុងទូទាំងប្រទេស 
នាយប់ថ្ងៃទី ១មករា នៅខេត្ត Dien Bien ( ភាគខាងជើងវៀត​ណាម) ​បានប្រារព្វឡើង
រាត្រី ផ្លាស់ប្តូវវប្បធម៌សិល្បះ ដោយមានឈ្មោះ៖ ​Dien Bien និទាឃរដូវ។ រាត្រីនេះបាន
ទាក់ទាញ ការចូលរួមរបស់បណ្ដា​សិល្បករ សិល្បការនី អ្នកចម្រៀងយ៉ាងច្រើនកុះករ។ នេះក៏គឺជាសកម្មភាព​មួយក្នុងចំណោមសកម្មភាពសំខាន់ៗអប់អរសាទរទិវារំលឹកខួប អនុស្សាវរីយ៍ លើកទី៦០ នៃទិវាជ័យជំនៈប្រវត្តិសាស្ត្រ Dien Bien Phu ( ថ្ងៃទី ​៧​ឧសភា
ឆ្នាំ ១៩៥៤-ថ្ងៃទី ៧ឧសភាឆ្នាំ ២០១៤)។

បណ្ដាសកម្មអបអរសាទរចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេស - ảnh 1
បណ្ដាសកម្មអបអរសាទរចូលឆ្នាំថ្មីរបស់ប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេស(TTXVN)


          នៅ ខេត្ត Quang Ngai (ភាគកណ្ដាលវៀតណាម) នាថ្ងៃទី១ មករា មន្ទីរ​វប្បធម៌​ កីឡានិងទេសចរណ៍ខេត្ត Quang Ngai បានរៀបចំកម្មវិធី៖​ស្រុកកំណើត -ហាត់ពត់
លត់ដំ។ គោលដៅរបស់កម្មវិធីនេះគឺ បង្កើត​មូលនិធិលើកទឹកចិត្តការសិក្សារ  ជួយ
ឧបត្ថម្ភ កូនសិស្ស និស្សិតមានស្ថាន​ភាពលំបាកអោយមានការខំប្រឹងប្រែងជាច្រើន
ក្នុងការសិក្សា រនៅភាគកណ្ដាលវៀតណាម និងប្រគល់ជូនអំណោយដល់ជនរងគ្រោះ ដោយទឹកជំនន់ នាខែវិច្ឆិកាឆ្នាំ ២០១៣កន្លងទៅ។

រួមជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅលើទូទាំងពិភពលោក សមាគម
ពុទ្ធសាសនិកវៀតណាមនៅជប៉ុន បានរៀបចំពិធីបួងសួងសុំអោយសេចក្ដីសុខ​សាណត្រាណ ក្នុងឱកាសចូលឆ្នាំថ្មី នៅវត្ត Nisshin Kutsu នៅទី​ក្រុងតូក្យូរ។ Thu Hong និស្សិតវៀតណាមម្នាក់នៅជប៉ុន បានអោយដឹងថា៖​បណ្ដាសកម្មភាពដូចជាពិធីបួង
សួងនាដើមឆ្នាំ​បានក្លាយទៅជាផ្នែកសំខាន់​មួយក្នុងជីវភាពខាងស្មារតីរបស់ជនវៀត
ណាម ជាច្រើននាក់កំពុងរស់នៅ​ឆ្ងាយពីស្រុកកំណើត។ ​ក្នុងឱកាសនេះដែរបណ្ដា
និស្សិតនៅ ទីនេះក៏បាន​រៀបចំពិធីជួបមុខដើម្បីអបអរសាទរឆ្នាំថ្មីផងដែរ។

          “ ពួកប្អូនៗតែងតែប្រមូលផ្តុំមិត្តភក្តិ ហើយរួមគ្នាធ្វើម្ហូប​វៀតណាម ​ដើម្បី​បង្កើត ឡើងនូវបរិយាកាសទទួលនិទាឃរដូវដូចនៅស្រុកកំណើតដែរ។ ទន្ទឹមនឹងនោះ ពួក
ប្អូនៗ ក៏បានតាមដានរាល់រូបភាពស្ដីពីបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅវៀត
ណាមទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ