បណ្ដាសមាជិកសមាជិកាសភានឹងសួរដេញដោលអំពីបញ្ហាក្តៅគគុកជាច្រើន

បណ្ដាសមាជិកសមាជិកាសភានឹងសួរដេញដោលអំពីបញ្ហាក្តៅគគុកជាច្រើន - ảnh 1
បណ្ដាសមាជិកសមាជិកាសភានឹងសួរដេញដោលអំពីបញ្ហាក្តៅគគុកជាច្រើន

(VOV)_ក្នុងសម័យសួរដេញដោល និងឆ្លើយការសួរដេញដោល នៅ​ក្នុងសម័យ
ប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នឹងបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ វិច្ឆិកា។ នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Tan Dung និងរដ្ឋមន្ត្រី៤រូប
គឺ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម ​ក្រសួងគមនាគមន៍ដឹកជញ្ជូន​ ក្រសួងមហា
ផ្ទៃ និងក្រសួងការងារ យុទ្ធជនពិការនិង​សង្គមកិច្ច នឹងចូលរួមសម័យសួរដេញដោល
លើកនេះ។

          ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន មុនពេលសម័យសួរដេញដោល
 លោក Bui Van Xuyen សមាជិកសភា មណ្ឌល Thai Binh បានអោយដឹងថា៖

          “ ក្នុងពេលសួរដេញដោល ខ្ញុំនឹងប្រមូលផ្តុំចូលក្នុងបញ្ហាអភិវឌ្ឍន៍​សេដ្ឋកិច្ច 
បញ្ហាកសិកម្ម ជនបទនាបច្ចុប្បន្ន។ ទីពីរគឺ បញ្ហាកែទម្រង់រដ្ឋបាល។ ដំណើការអនុ
វត្តខ្លឹមសារនេះនៅយឹតយាវ មិនទាន់បំពេញបានតម្រូវការ ជាពិសេសគឺការកាត់
បន្ថយបែបបទ និងបរិមាណមន្ត្រីរដ្ឋការអោយសមស្រប។”

          លោក Le Nam សមាជិកសភាមណ្ឌល Thanh Hoa បានចាត់ទុកថា៖

          “ ចំពោះខ្ញុំ បញ្ហាក្តៅគគុកបំផុតប្រមូលផ្តុំចូលក្នុងវិស័យរបស់រដ្ឋមន្ត្រី​ក្រសួង
ការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ ក្នុងបណ្ដាជំនួបប្រាស្រ័យ​ជាមួយអ្នកបោះ
ឆ្នោត ក្នុងជំនួបណា ប្រជាជនក៏និយាយស្ដីអំពីគោល​នយោបាយ។ បញ្ហានៅសេស
សល់របស់យើងនាបច្ចុប្បន្ន នោះគឺ ​វៀតណាមមានគោលនយោបាយច្រើនពេក។
 ក្រៅពីនោះ ទិន្នផលពលកម្មទាប ក៏ជាបញ្ហាដែលរដ្ឋមន្ត្រីត្រូវយកចិត្តទុកដាក់ដែរ។”

          នាពេលនោះ ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បាន
អោយដឹងថា៖ មុនពេលចូលការសួរដេញដោល រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូន លោក Dinh La Thang ទទួលបានការសួរដេញ​ដោល​ដោយលាយលក្ខណ៍
អក្សរជាច្រើន ស្ដីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ​ ដំណោះស្រាយកាត់បន្ថយគ្រោះ
ថ្នាក់ចរាចរ ជាពិសេសគឺគ្រោះថ្នាក់ចរាចរតាមផ្លូវគោក។
          ខ្លឹមសារសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម ​លោក Vu Huy
Hoang ប្រមូលផ្តុំចូលក្នុងការអភិវដ្ឍន៍​ឧស្សាហកម្ម​ឧបត្ថម្ភ ការអភិវឌញឍន៍ឧស្សា
ហកម្មកែច្នៃនៅក្នុងប្រទេស…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ