បណ្ដាអ្នកកាសែតវាយតំលៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) -អ្នកកាសែតចំនួន៥រូបនៃសម្ព័ន្ធសមាគមអ្នកកាសែតបរទេស នៅស្វីស និង Liechtenstein ( APES) បានរៀបចំសន្និសីទកាសែត នាថ្ងៃទី១៨ធ្នូ នៅទីក្រុង Geneva ប្រទេសស្វីស ជូនដំណឹងអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៧វិច្ចិកា -ថ្ងៃទី៣ធ្នូ។
 បណ្ដាអ្នកកាសែតវាយតំលៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម - ảnh 1  បណ្ដាអ្នកកាសែតវៀតណាមវាយតំលៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម

អ្នកកាសែតចំនួន៥រូបនៃសម្ព័ន្ធសមាគមអ្នកកាសែតបរទេស នៅស្វីស និង Liechtenstein ( APES) បានរៀបចំសន្និសីទកាសែត នាថ្ងៃទី១៨ធ្នូ នៅទីក្រុង Geneva ប្រទេសស្វីស ជូនដំណឹងអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៧វិច្ចិកា -ថ្ងៃទី៣ធ្នូ។
អ្នកកាសែត Haiti Jean – Edouardd Rigaud វាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគអាជីវកម្ម ផលិតកម្មនៅវៀតណាម ហើយចាត់ទុកនេះជាកក្តាអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបរទេសមកបោះទុនវិនិយោគនៅវៀតណាម។  អ្នកកាសែត Haiti Jean – Edouardd Rigaud ក៏បានអោយដឹងថា៖ បរិមាណទុន FDI ចុះបញ្ជីនៅវៀតណាមនាបច្ចុប្បន្នគឺ៣១០ពាន់លានដុល្លារអាមេរិក។
ក្នុងពេលជាមួយគ្នានោះ អ្នកកាសែត Rui Martins ធ្វើការនៅទីភ្នាក់ងារសារព័ត៌មានធំៗ នៅប្រេស៊ីលនិង ព័រទុយហ្គាល់ បានចែករំលែកអំពីការផ្លាស់ប្តូរថ្មីនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ