បណ្តាកាសែតរបស់ថៃចុះផ្សាយព័ត៌មានអត្តបទជាច្រើនស្តីពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី ២ រវាងវៀតណាមនិងថៃ

(VOVworld) – នាថ្ងៃទី ២៨ តុលា បណ្តាកាសែតមានច្រើនមិត្តអ្នករបស់ថៃ ដូចជា
“Matichon” “Phuchatcan” “Thairath” និង “The Nation” បានចុះផ្សាយ ព័ត៌មាន
អត្តបទ ជាច្រើន ស្តីពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី ២ រវាងវៀតណាមនិងថៃ ដែលបានប្រព្រឹត្តទៅ នាថ្ងៃដ៏ដែលនៅទីក្រុងហាណូយ (វៀតណាម) ក្នុងនោះ សង្កត់ធ្ងន់ទៅលើការព្រមព្រៀងសហប្រតិបត្តិការនិងគោលដៅលើកតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីឡើង ១៨ ពាន់លានដូល្លាអាមេរិក នាឆ្នាំ ២០១៣។ ឯកសារ
សំខាន់ចំនួន ៣ ត្រូវបានចុះហេត្ថលេខាក្នុងកិច្ចប្រជុំលើនោះគឺ៖ សេចក្តីថ្លែងការ
រួមអំពីកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីរួមវៀតណាម-ថៃលើកទី ២ សេចក្តីថ្លែងការរួមស្តីពី
ទស្សនៈវិស័យ សន្តិសុខថៃ-វៀតណាមដំណាក់កាល២០១២-២០១៦ និងការព្រម
ព្រៀងស្តីពីការបង្កើតក្រុមប្រឹក្សារអង្គភាពអាជីវកម្មថៃ-វៀតណាមនិងវៀតណាម-
ថៃ។ ការសែតថៃបានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និង
នាយករដ្ឋមន្ត្រី ថៃ  លោកស្រី Yinluck Shinawatra បានពិភាក្សារអំពីសមត្ថភាពលើ
កំពស់ទំនាក់ទំនងរវាងប្រទេសទាំង ២ ឡើងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ។ ក្រៅ
ពីនោះ នាយករដ្ឋមន្ត្រីទាំង ២ រូបបានឯកភាពអំពីការបង្កើតកាណាល់សហប្រតិ
បត្តិការទ្វេភាគីនិងពហុភាគីនិងបង្កើតបណ្ដាគណៈកម្មាធិការចំរុះដើម្បីអនុវត្ត
យុទ្ធសាស្ត្រពោលខាងលើ៕
បណ្តាកាសែតរបស់ថៃចុះផ្សាយព័ត៌មានអត្តបទជាច្រើនស្តីពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី ២ រវាងវៀតណាមនិងថៃ  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម  Nguyen Tan Dung និងនាយករដ្ឋមន្ត្រី ថៃ លោកស្រី  Yinluck Shinawatra បានពិភាក្សារអំពីសមត្ថភាពលើកំពស់ទំនាក់ទំនងរវាងប្រទេសទាំង ២ ឡើងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ