បណ្តាតំបន់នានាផ្តោតការយកចិត្តទុកដាក់លើការថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់កម្មករ

(VOVWORLD) - នាថ្ងៃទី ១០ ខែមករា កម្មវិធី“ ពិធីបុណ្យតេតកក់ក្តៅ - តភ្ជាប់ក្តីស្រឡាញ់” បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលស្រុក Que Vo ខេត្ត Bac Ninh ។ កម្មវិធីនេះមាន មានសកម្មភាពជាច្រើនដូចជា ទិវាបុណ្យកម្មករនិយោជិក ផ្សារណាត់នៃចំណងមេត្រីភាព សំដៅថែទាំងជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរជូនចំពោះសមាជិកសហជីព និងកម្មករ និយោជិក ជាជាពិសេសគឺកម្មករនៅតាមតំបន់ឧស្សាហកម្មជាដើម។
បណ្តាតំបន់នានាផ្តោតការយកចិត្តទុកដាក់លើការថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់កម្មករ - ảnh 1លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac បានបានប្រគល់អំណោយចំនួន ២០០០ កញ្ចប់ដល់សមាជិកសហជីពនិងកម្មករនិយោជិកក្នុងគ្រួសារក្រីក្រ និងមានស្ថានភាពលំបាក (រូបថត៖ VNA)

ក្នុងឱកាសនេះ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac បានអញ្ជើញប្រគល់អំណោយចំនួន ៥០ កញ្ចប់ មានតម្លៃ ១,៣ លានដុង/កញ្ចប់ជូនចំពោះកម្មករ។

លើសពីនេះទៀត ថ្នាក់ដឹកនាំនៃសហព័ន្ធសហជីពពលករវៀតណាម និងសហជីពខេត្ត Bac Ninh បានប្រគល់អំណោយចំនួន ២០០០ កញ្ចប់ដល់សមាជិកសហជីពនិងកម្មករនិយោជិកក្នុងគ្រួសារក្រីក្រ និងមានស្ថានភាពលំបាក មានឈឺគ្រោះថ្នាក់ជាដើម ព្រមទាំងផ្តល់សំបុត្រឡានក្រុងចំនួន ១ ម៉ឺនសន្លឹកជូនសម្រាប់កម្មករដែលធ្វើការឃ្លាតឆ្ងាយពីផ្ទះ ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ គណៈកម្មាធិការរៀបចំក៏បានថ្លែងអំណរគុណនិងលើកតម្កើងសហគ្រាសឆ្នើមចំនួន ៣០ ដែលបានយកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់កម្មករ រួមទាំងផ្តល់វិញ្ញាបនប័ត្រដល់អ្នកឧបត្ថម្ភក្នុងការរៀបចំកម្មវិធីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ