បណ្តាតំបន់របស់វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ

បណ្តាតំបន់របស់វៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ចាប់ពី ថ្ងៃទី ៨ ដល់ទី ១១ ធ្នូ ឆ្នាំ ២០១៣ អនុប្រធានខេត្ត Guangdong ចិន លោក Zhao Yu Fang កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ (Image: Vietnam+)

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម ចាប់ពី
ថ្ងៃទី ៨ ដល់ទី ១១​ ធ្នូ ឆ្នាំ ២០១៣ អនុប្រធានខេត្ត Guangdong ចិន លោក Zhao Yu
Fang កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីក្រុងហូជីមិញ អនុរដ្ឋមន្ត្រីកា
បរទេសវៀតណាម លោក Ho Xuan Son រួមជាមួយអនុប្រធានខេត្ត Guangdong
លោក Zhao Yu Fang បានធ្វើជាសហអាធិបតីសន្និសីទបូកសរុបកិច្ចសហប្រតិ
បត្តិការលើកទី ៤ រវាងបណ្ដាក្រសួងផ្នែកនិងតំបន់របស់វៀតណាមនិងខេត្ត
Guangdong (ចិន)។ ភាគីទាំង ២ បានវាយតំលៃស្ថានភាពសហប្រតិបត្តិការក្នុង
រយៈពេលកន្លងមក ហើយផ្លាស់ប្តូរអំពីផែនការសហប្រតិបត្តិការនាឆ្នាំ ២០១៤។
ភាគីទាំង ២ បានឯកភាពថា៖ រួមជាមួយការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងសហប្រតិ
បត្តិការដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន ទំនាក់ទំនងសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងបណ្ដាតំបន់របស់វៀតណាមនិងខេត្ត Guangdong ទទួលបានការ
បោះជំហានយ៉ាងសកម្មលើវិស័យនានាជាពិសេសគឺពាណិជ្ជកម្មវិនិយោគកសិកម្ម
ទេសចរណ៍ជាដើម។ ក៏ក្នុងឱកាសនេះដែរសន្និសីទពន្លឿនវិនិយោគពាណិជ្ជកម្មនៅ
ទីក្រុងហូជីមិញនិងសន្និសីទពន្លឿនទេសចរណ៍នៅទីក្រុង Da Nang ក៏ត្រូវបានរៀបចំ
ឡើង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ