បណ្តាប្រទេស Balkan ជំរុញការបង្កើតទីផ្សាររួម

(VOVWORLD) - នាថ្ងៃទី ១០ ខែវិច្ឆិកា ថ្នាក់ដឹកនាំនៃប្រទេសទាំងបី រួមមាន  Albania សាធារណរដ្ឋ Macedonia ខាងជើង និង Serbia បានពិភាក្សាគ្នាអំពីការបង្កើត    ទីផ្សាររួមនៅឯកិច្ចប្រជុំកំពូលមួយដែលបានប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មាន       សប្តាហ៍ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានបដិសេធចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Skopje និង Tirana សំដៅចាប់ផ្តើមការចរចាស្តីពីការចូលរួមប្លុកនេះ។
បណ្តាប្រទេស Balkan ជំរុញការបង្កើតទីផ្សាររួម - ảnh 1នាយករដ្ឋមន្ត្រី Albania លោក Edi Rama (ស្តាំ) និង នាយករដ្ឋមន្ត្រី Macedonia លោក Zoran Zaev (រូបថត៖ AFP/ TTXVN)

មុននេះ នាថ្ងៃទី ១០ ខែតុលា ថ្នាក់ដឹកនាំនៃប្រទេសទាំង ៣ ដូចពោលខាងលើនេះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទីផ្សាររួមក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយបង្កើតជាសម្ព័ន្ធភាពគយរួមសម្រាប់តំបន់ដែលមានចំនួនប្រជាជនជិត ២០ លាននាក់។ ទីផ្សារនេះត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ដែលស្រដៀងនឹងទីផ្សាររួមរបស់សហភាពអឺរ៉ុប រួមមានការធ្វើពាណិជ្ជកម្មលើទំនិញ សេវាកម្ម លំហូរទុនវិនិយោគ ការធ្វើដំណើររបស់ប្រជាជនដោយសេរីជាដើម។  ប្រទេស Albania នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំបន្តទៀត ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមនេះនៅថ្ងៃទី ២១ ខែធ្នូខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ