បណ្តាប្រទេសខិតខំប្រឹងប្រែងបញ្ចប់ការចរចា RCEP ឱ្យទាន់ពេលវេលា

(VOVWORLD) -បណ្ដារដ្ឋមន្ត្រីបានឯកភាពរួមសហការគ្នា ដើម្បីជំនះពុះពារលើការលំបាក សាកល្បង នៅពេលការចរចា អំពី RCEP ឈានចូលដំណាក់កាលចុងក្រោយ។
 
មួយថ្ងៃក្រោយពីកិច្ចប្រជុំនៅប្រទេសសឹង្ហបុរីមក នាថ្ងៃទី ១៣ ខែតុលាបណ្ដារដ្ឋមន្ត្រីនៃប្រទេសចំនួន ១៦ ដែលចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រោយតំបន់(RCEP) បានអនុម័ទលើសេចក្តីថ្លែងការណ៍រួម ដោយអះអាងនូវការវិវឌ្ឍមួយចំនួនក្នុងវង់ចរចានាពេលថ្មីៗនេះ។ទោះជាយ៉ាងណាក៏ដោយបណ្ដាប្រទេសនៅតែកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅដល់ចុងឆ្នាំ ២០១៨ នឹងបញ្ចប់ជាសារវន្តនូវការចាចារបើកចំហរទ្វារទីផ្សារទំនិញ សេវាកម្ម និងវិនិយោគ ព្រមទាំងបញ្ចប់ការចរចានូវខ្លឹមសារបច្ចេកទេសមួយចំនួន ដើម្បីបញ្ចប់ការចរចាជាស្ថាពរនាឆ្នាំ២០១៩។

តាមសេចក្តីថ្លែងការណ៍រួមថា បណ្ដារដ្ឋមន្ត្រីបានឯកភាពរួមសហការគ្នា ដើម្បីជំនះពុះពារលើការលំបាក សាកល្បង នៅពេលការចរចា អំពី RCEP ឈានចូលដំណាក់កាលចុងក្រោយ។ បណ្ដាប្រទេស RCEP បានប្ដេជ្ញាសម្រេចគម្រោងកញ្ចប់លទ្ធផល នាចុងឆ្នាំ ២០១៨ ដែលត្រូវបានបណ្ដារដ្ឋមន្ត្រីអនុវម័តនៅក្នុងវង់ចរចានាខែសីហាកន្លងទៅ ដែលទាក់ទិននឹងវិស័យដូចជា ទំនិញ សេវាកម្ម វិនិយោគ និងកម្មសិទ្ធិបញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ