បណ្តាប្រទេសអារ៉ាប់នឹងបង្កើតកម្លាំងយោធារួម

(VOVworld)-អគ្គសេនាធិការយោធានៃបណ្តាប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ កំពុងបើកកិច្ចប្រជុំនៅទីក្រុងគែ របស់អេហ្ស៊ីប នាថ្ងៃទី២៤ឧសភា ដោយមានការ
ព្រមព្រៀងគ្នាថា នឹងបង្កើនការខំប្រឹងប្រែង ដើម្បីសម្រេចបានសេចក្តីព្រាងស្តីពី
ការបង្កើតកម្លាំងយោធាអារ៉ាប់រួម១មុនថ្ងៃទី២៩មិថុនាខាងមុខ។ នេះជាកិច្ចប្រជុំ
លើកទី ២ រវាងមន្ត្រីយោធាជាន់ខ្ពស់នៃបណ្តាប្រទេសអារ៉ាប់។ សេចក្តីព្រាងរួម
មានខ្លឹម សារលំអិត ស្តីអំពីសមាសភាព និងបែបផែនចូលរួមរបស់កម្លាំងយោធា
រួម នៃបណ្តាប្រទេសអារ៉ាប់។ ថ្នាក់ដឹកនាំអារ៉ាប់ទាំងអស់ បានឯកភាពចំពោះ
សេច ក្តីព្រាងពោលខាងលើ និងដាក់ចេញរយៈពេល៤ខែ ដើម្បីអគ្គសេនាធិការ
យោធា នានាសម្រេចបានក្របខ័ណ្ឌគតិយុត្តិមួយ សម្រាប់សកម្មភាពរបស់កម្លាំង
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ