បណ្តាប្រទេសអឺរ៉ុបអំពាវនាវឱ្យអ៊ីរ៉ង់សហប្រតិបត្តិការ​យ៉ាងពេញ​លេញ​ជាមួយ IAEA

(VOVWORLD) - បណ្ដាប្រទេសមហាអំណាចអឺរ៉ុប ដែលក្នុងនោះមានអាល្លឺម៉ង់ បារាំងនិងចក្រភពអង់គ្លេស បានអំពាវនាវឱ្យអ៊ីរ៉ង់សហប្រតិបត្តិការយ៉ាងពេញ លេញ និងឆាប់រហ័សជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។ 
បណ្តាប្រទេសអឺរ៉ុបអំពាវនាវឱ្យអ៊ីរ៉ង់សហប្រតិបត្តិការ​យ៉ាងពេញ​លេញ​ជាមួយ IAEA - ảnh 1 កន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅអ៊ីរ៉ង់ ( រូបថតៈ AFP / TTXVN)

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាថ្ងៃ ទី១៦ ខែមិថុនា បានផ្សាយព័ត៌មាន ថា បណ្ដាប្រទេសមហាអំណាចអឺរ៉ុប ដែលក្នុងនោះមានអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស បានអំពាវ នាវឱ្យអ៊ីរ៉ង់ សហប្រតិបត្តិការយ៉ាងពេញលេញ និងឆាប់រហ័សជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ យោងតាមសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តដែលបានចុះថ្ងៃទី ១០ ខែមិថុនាបានចែងថា បណ្តាប្រទេសអ៊ឺរ៉ុបបានស្នើ ឱ្យអ៊ីរ៉ង់អនុញ្ញាតឱ្យអធិការកិច្ចអន្តរជាតិរបស់ IAEA អភិក្រមជាមួយទីកន្លែង បំពេញកាតព្វកិច្ច ដែលបានចែងក្នុងពិធីសារបំពេញបន្ថែម នៃកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយ ក្លេអ៊ែរ (NPT) ។ លើសពីនេះ ប្រទេសមហាអំណាចអឺរ៉ុបក៏មានគោលបំណងជំរុញការរិះគន់អ៊ីរ៉ង់នៅ IAEA ព្រោះថាទីក្រុងតេអេរ៉ង់នៅតែមិនយល់ព្រមអនុញ្ញាតឱ្យអធិការកិច្ចអន្តរជាតិអភិក្រមជាមួយទីកន្លែងចំនួន ២ ដែលត្រូវបានចាត់ទុកថាជាទីកន្លែង ប្រតិបត្តិការនុយគ្លេអែររបស់ប្រទេសនេះ។

នាថ្ងៃដដែល រុស្ស៊ីបានសន្យាថានឹងប្រកៀកស្មាជាមួយសម្ព័ន្ធមិត្តអ៊ីរ៉ង់ ហើយប្រឆាំងនឹងរាល់ឧបាយកលជំរុញរបៀបវារៈ ដែលសំដៅទៅលើទីក្រុង តេអេរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ