បណ្តាប្រទេសអាស៊ីកណ្តាល និងសហភាពអឺរ៉ុប​ ចេញ​សេចក្តី​ថ្លែងការ​ណ៍​រួមដោយសង្កត់ធ្ងន់លើកិច្ចការពារ JCPOA

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ីកណ្តាល និងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចការពារ និងគាំទ្រកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឬហៅថាផែនការធ្វើសកម្មភាពរួម លើគ្រប់ជ្រុងជ្រោយ(JCPOA)  ព្រមទាំងធ្វើការអបអរសាទរចំពោះការដែលអ៊ីរ៉ង់បានគោរពតាមការសន្យារបស់ប្រទេសខ្លួនចំពោះកិច្ចព្រមព្រៀងនេះ។
បណ្តាប្រទេសអាស៊ីកណ្តាល និងសហភាពអឺរ៉ុប​ ចេញ​សេចក្តី​ថ្លែងការ​ណ៍​រួមដោយសង្កត់ធ្ងន់លើកិច្ចការពារ JCPOA - ảnh 1 ទិដ្ឋភាពទូទៅនៃរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៉ីរ៉ាក់។ (រូបថត  AFP / TTXVN)

នាថ្ងៃទី ២៤ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសគៀហ្ស៊ីស្ថាន តាហ្ស៊ីគីស្ថាន តូមិននីស្ថាន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន បានបើកកិច្ចប្រជុំនាថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងព្រុចសែល ក្នុងក្របខ័ណ្ឌនៃវង់ទី ១៤ កិចប្រជុំកំពូលអឺរ៉ុបនិងអាស៊ីកណ្ដាល បានចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំនេះផងដែរ។

សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា
រវាងបណ្តាប្រទេសនៅសហភាពអឺរ៉ុបនិងអាស៊ីកណ្តាលក្នុងវិស័យសន្តិសុខនិងសេដ្ឋកិច្ច ក៏ដូចជាអបអរសាទរចំពោះការគោរពយ៉ាងពេញលេញរបស់អ៊ីរ៉ង់ សំដៅអនុវត្តន៍តាមការសន្យាអំពី នុយក្លេអ៊ែរ ទាំងស្រុងរបស់អ៊ីរ៉ងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ