បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦៖ វិស័យទេសចរណ៍បម្រើភ្ញៀវទេសចរចំនួន ៣,៥លាននាក់
(VOVWORLD) - គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ហ្វូគូក ដាឡាត ម៉ាំងដែន ទីក្រុងហូជីមិញ ហាណូយ ដាណាំង ញ៉ាត្រាង... ក្នុងចំណោមនេះ ទីក្រុងហូជីមិញនាំមុខគេដោយទទួលភ្ញៀវទេសចរប្រមាណ ១,២៤ លាននាក់ កើនឡើង ៦៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៧៥.៧០០ នាក់ កើនឡើង ៨៣%។
ភ្ញៀវទេសចរមកពីប្រទេសជាច្រើន មកដល់ខេត្តក្វាងនិញ នាដើមឆ្នាំ២០២៦។ (រូបថត៖ VOV) |
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦ (ថ្ងៃទី១-៤ ខែមករា ឆ្នាំ២០២៦) វិស័យទេសចរណ៍ទូទាំងប្រទេសវៀតណាម ត្រូវបានប៉ាន់ប្រមាណថា បានទទួលស្វាគមន៍ និងបម្រើភ្ញៀវទេសចរប្រមាណ ៣,៥ លាននាក់។ តួរលេខនេះត្រូវបានធ្វើស្ថិតិ ដោយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម នាថ្ងៃទី៤ ខែមករា។
គោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន៖ ហ្វូគូក ដាឡាត ម៉ាំងដែន ទីក្រុងហូជីមិញ ហាណូយ ដាណាំង ញ៉ាត្រាង... ក្នុងចំណោមនេះ ទីក្រុងហូជីមិញនាំមុខគេដោយទទួលភ្ញៀវទេសចរប្រមាណ ១,២៤ លាននាក់ កើនឡើង ៦៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៧៥.៧០០ នាក់ កើនឡើង ៨៣%។ ខេត្តនិញប៊ិញ បានទទួលភ្ញៀវទេសចរជាង ៧២៣.០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិជិត ១៧៨.០០០ នាក់។ ខេត្តក្វាងនិញបានកត់ត្រាភ្ញៀវទេសចរប្រហែល ៦៥៧.០០០ នាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិប្រហែល ៧០.៥០០ នាក់។ អ្នកស្រី Hoa Thieu Huyen មកពីខេត្តក្វាងនិញ និងអ្នកស្រី Dinh Thi Thao ជាភ្ញៀវទេសចរមកពីទីក្រុងហៃហ្វុង បានចែករំលែកថា៖
“ទទួលអំណរឆ្នាំថ្មី ខ្ញុំមានអារម្មណ៍ពិសេសណាស់ ហើយសង្ឃឹមថា ឆ្នាំបន្ទាប់ៗ ខ្ញុំនឹងបន្តចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីធំៗដូចនេះ”។
“មានសកម្មភាពស្វាគមន៍ឆ្នាំ ២០២៦ ជាច្រើន ហើយបរិយាកាសពិតជាសប្បាយរីករាយ។ ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នានឹងមានឆ្នាំថ្មីប្រកបដោយជោគជ័យ”។
វិស័យទេសចរណ៍វៀតណាម ដាក់ចេញគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់ និងបម្រើភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០ លាននាក់ក្នុងឆ្នាំ២០២៦៕