បុណ្យតេតសំរាប់គ្រប់ក្រុមគ្រួសារ


បុណ្យតេតសំរាប់គ្រប់ក្រុមគ្រួសារ - ảnh 1
បុណ្យតេតសំរាប់គ្រប់ក្រុមគ្រួសារ (Image: VNA)

(VOVworld) – ការថែទាំបុណ្យតេតប្រពៃណីសំរាប់ប្រជាជនទាំងមូល ជាពិសេសគឺ គ្រួសារគោលនយោបាយអ្នកមានគុណូបការៈនិងជនក្រីក្រកជានិច្ចកាលត្រូវបានបក្ស រដ្ឋវៀតណាមជាអាទិភាពជួរមុខ។ នេះគឺជាការអះអាងរបស់​រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen ដែលត្រូវ បាននាំចេញក្នុងបទសម្ភាសរបស់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមក្នុងឱកាស បុណ្យតេតមមែសប្តស័ក ២០១៥។ លោកស្រី Pham Thi Hai Chuyen បានឲ្យងដឹថា៖ ប្រធានរដ្ឋបានចេញសេចក្តីសម្រេចជូនអំណោយសំរាប់មុខសញ្ញាមានគុណូបការៈ ដែលមានតំលៃពី ២ រយដល់ ៤ រយពាន់ដុង។ ស្តីអំពីការផ្តល់ជំនួយអង្ករនិងវត្ថុប្រការ ចាំបាច់ផ្សេងៗទៀតសំរាប់ប្រជាជនចំនួន ៥៦០ ពាន់នាក់នៅតំបន់នានា លោកស្រី
Pham Thi Hai Chuyen បានឲ្យដឹងថែមទៀតថា៖

“គិតដល់ឥឡូវនេះ មានខេត្តចំនួន ១២ បានស្នើរបរិមាណអង្ករចំនួន ១០ ពាន់តោន។ ចំនួនអង្ករនេះត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តលើផែនការនេះ។ យើងខ្ញុំបានបណ្ជាណែនាំបណ្ដាអង្គភាពត្រូវអនុវត្តភ្លាមៗដើម្បីគ្រួសារមុខសញ្ញា ទទួលបានក្នុងឱកាសបុណ្យតេតបានទាន់ពេលវេលា។”

ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក២០១៥ នាព្រឹក​ថ្ងៃ​ទី​៤កុម្ភៈនៅទីក្រុងហូជីមិញ ដំណាងយុវជនឈានទៅមុខទីក្រុងហូជីមិញបាន​រៀបចំទៅសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់គ្រួសារយុទ្ធជនពិការ ​ពលី​ចំនួន​១០គ្រួ។ នៅខេត្ត Tra Vinh ថ្នាក់ដឹកនាំខេត្តបានចាត់គណៈប្រតិភូមក​សាកសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតសំរាប់មុខសញ្ញាជិត២៨ពាន់នាក់ជាគ្រួសារវីរអ្នកម្ដាយ វីរជនកំលាំងប្រដាប់អាវុធ កម្មាភិបាលបដិវត្តន៍ជើង​ចាស់​ជាដើមនៅដំបន់។

        ក្នុងឱកាសនេះដែរ គណៈកម្មការចលនាទិវាដើម្បីជនក្រីក្រខេត្ត Yen Bai បានប្រគល់អំណោយបុណ្យតេតចំនួន៣ពាន់ចំណែកសំរាប់ជនក្រីក្រនៅដំបន់ខេត្ត។ អំណោយជាង៦ពាន់ចំណែករបស់បក្សនិងរដ្ឋក៏ត្រូវបានផ្នែកការងារ​យុទ្ធជនពិការនិងសង្គមកិច្ចប្រគល់ជូនដល់គ្រួសារគោលនយោបាយក្នុងឱកាសនេះដែរ។ លោក Bui Van Thinh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Luc Yen បានឲ្យដឹងថា៖

“យើងខ្ញុំបានបញ្ជាណែនាំឃុំនានានិងទីរួមស្រុកទាំងអស់នៅដំបន់ស្រុកត្រួតពិនិត្យបរិមាណគ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយ ដើម្បីស្នើរខេត្តមានវិធានការជួយ​ឧបត្ថម្ភ។​ ទន្ទឹមនឹងនោះផ្អែកទៅលើប្រភពកំលាំងថវិការរបស់ដំបន់ដើម្បីមាន​វិធានការជួយឧបត្ថម្ភជូនអំណោយសំរាប់គ្រួសារនានាក្នុងឱកាសបុណ្យតេត​ប្រពៃណី។”

ការយកចិត្តទុកដាក់ថែទាំរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់អង្គការបុគ្គលបាននាំមកក្តីសប្បាយបន្ធូស្រាលការលំបាកក្នុងឱកាសបុណ្យសំរាប់ជនរួមជាតិក្រីក្រដំបន់ព្រៃភ្នំ។ លោកស្រី Ho Thi Du ភូមិ Ta Ghenh ឃុំ Ban Mu, Tram Tau បានឲ្យដឹងថា៖

        “ប្រជាជនក្នុងភូមិអ្នកណាក៏សប្បាយរីករាយពីព្រោះបានទទួលអំណោយ​បុណ្យតេតផង ត្រូវបានកម្មាភិបាលផ្ដល់ថ្នាំផង។ សូមថ្លែងអំណរគុណ​បណ្ដា​កម្មាភិបាល​បានមកដល់ទីនេះ។ បុណ្យតេតនេះប្រជាជនក្នុងភូមិអ្នកណា​ក៏ធូធារ​ហើយ៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ